ផ្នែកតម្បាញកាត់ដេវៀតណាមអនុវត្តដំណោះស្រាយជាច្រើនសំដៅសម្រេចបានគោលដៅកំណើន
21/03/2017 10:33
(VOVworld)-ឆ្នាំ២០១៦ ការនាំចេញទំនិញតម្បាញកាត់ដេររបស់វៀតណាមគ្រាន់តែទទួល បានជាង២៨ពាន់លានដុល្លាអាមេរិកប៉ុណ្ណោះ

ផ្នែកតម្បាញកាត់ដេវៀតណាមអនុវត្តដំណោះស្រាយជាច្រើនសំដៅ សម្រេចបាន គោលដៅកំណើន (VOVworld)-ឆ្នាំ២០១៦ ការនាំចេញទំនិញតម្បាញកាត់ដេររបស់វៀតណាមគ្រាន់តែ ទទួល បានជាង២៨ពាន់លានដុល្លាអាមេរិកប៉ុណ្ណោះ ពោលគឺទាបជាង១,៧ដុល្លា ប្រៀបនឹងគោលដៅដែល បានដាក់ចេញពីដើមឆ្នាំ។ ដើម្បីទទួលបានលទ្ធផលខ្ពស់ តាំងពីដើមឆ្នាំ ផ្នែកតម្បាញកាតដេរទាំងមូលបានអនុវត្តដំណោះស្រាយមានចរិត លក្ខណៈលោតផ្កោះជាច្រើន។តាមលោក Le Tien Truong អគ្គនាយកសម្ព័ន្ធក្រុម ហ៊ុនតម្បាញកាត់ដេរវៀតណាម ថា សម្ព័ន្ធក្រុមហ៊ុននេះនឹងឆ្ពោះទៅការបង្កើន លក្ខណៈម្ចាស់ការក្នុងការងារទីផ្សារ ជាពិសេសនៅទីផ្សារសំខាន់ៗដូចជា អាមេរិក EU និងជប៉ុន។ លោក Le Tien Truong បានឲ្យដឹងថា ៖ “ក្នុងឆ្នាំ២០១៧នេះ ផ្នែកតម្បាញកាត់ដេរ ខិតខំប្រឹងប្រែងទទួលឲ្យបានកំណើន ជាង៧% នេះជាគោលដៅពោរពេញទៅដោយបញ្ហាប្រឈម។ ផ្នែកនេះនឹង ប្រមូលផ្តុំ បង្កើនចំណែកទីផ្សារ និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពលើបណ្តា កិច្ចព្រមព្រៀង ពាណិជ្ជកម្មរវាងវៀតណាមជាមួយសហភាពសេដ្ឋកិច្ចអាស៊ី-អ៊ឺរ៉ុប។ វៀតណាមក៏បាន រក្សាចំណែកទីផ្សារនៅទីផ្សារអាមេរិកផងដែរ”៕
Related






