VOV WorldVOV World
ផ្សាភ្ជាប់សកម្មភាពសន្តិភាពសាមគ្គីភាពមិត្តភាពជាមួយការជំរុញទំនាក់ទំនងនិងសហប្រតិបត្តិការវៀតណាម-Acmenia
25/05/2014 09:11
Vovworld-នាថ្ងៃទី២៤ឧសភា សន្និបាតបង្កើតសមាគមមិត្តភាពវៀតណាម-Acmeniaអាណត្តិ២០១៤-២០១៩ប្រព្រឹត្តទៅនៅទីក្រុងហាណូយ។
ផ្សាភ្ជាប់សកម្មភាពសន្តិភាពសាមគ្គីភាពមិត្តភាពជាមួយការជំរុញទំនាក់ទំនងនិងសហប្រតិបត្តិការវៀតណាម-Acmenia
ផ្សាភ្ជាប់សកម្មភាពសន្តិភាពសាមគ្គីភាពមិត្តភាពជាមួយការជំរុញទំនាក់ទំនងនិងសហប្រតិបត្តិការ វៀតណាម-Acmenia (anninhthudo.vn)         Vovworld-នាថ្ងៃទី២៤ឧសភា សន្និបាតបង្កើតសមាគមមិត្តភាពវៀតណាម-Acmeniaអាណត្តិ២០១៤-២០១៩ប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ បណ្ឌិត Nguyen Van Thuan អតីតលេខាគណៈកម្មាធិការបក្សទីក្រុង Hai Phong បាន​ជ្រើស​តាំង​ជា​ ប្រធាន​សមាគមមិត្តភាពវៀតណាម-Acmenia។​ ថ្លែងមតិជូនពរ​សន្និបាតទទួល​បាន​ជោគជ័យយ៉ាងល្អប្រសើរ អនុប្រធានសម្ព័ន្ធសមាគម​មិត្តភាពវៀតណាម​លោក​ស្រី Nguyen Thi Hoang Van បានចាត់ទុកថា នាពេល​ខាងមុខ ភារកិច្ចស្នូលមួយក្នុង​ ចំណោម​ភារកិច្ចស្នូលរបស់សមាគមគឺបង្កើត​បណ្ដាញដៃគូរលើមូលដ្ឋានទំនាក់​ ទំនង​ដែលមានស្រាប់ ផ្សាភ្ជាប់សកម្មភាព​សន្តិភាពសាមគ្គីភាពមិត្តភាពជាមួយការ​ ជំរុញ​ទំនាក់ទំនងនិង សហប្រតិបត្តិការ​លើបណ្ដាវិស័យសេដ្ឋកិច្ចវប្បធម៍អប់រំរវាង វៀត​ណាម​និង Acmenia។         រីឯ ឯកអគ្គរដ្ឋទូត Acmenia ប្រចាំនៅវៀតណាមបានជឿជាក់ថា សមាគម​មិត្ត ភាព​វៀតណាម-Acmenia នឹងមានការរួមចំណែកដ៏ធំធេងសំរាប់ការបង្កើត​ទំនាក់​ ទំនងផ្ទាល់​ក្នុង​ការអភិវឌ្ឍន៍ប្រភពធនធានមនុស្សពាណិជ្ជកម្មនិងកិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ចក៏ដូចជា​បង្កើន​ទំនាក់ទំនងមិត្តភាពនិងជួបប្រាស្រ័យ​រវាងប្រទេសទាំង​ពីរ៕