VOV WorldVOV World
ផ្សារណាត់ទេសចរណ៍អន្តរជាតិ២០១៥បានបិទបញ្ចប់
07/04/2015 10:33
(VOVworld)-ក្រោយរយៈពេល៤ថ្ងៃប្រព្រឹត្តទៅ ផ្សារ ណាត់ទេសចរណ៍អន្តរជាតិវៀតណាម២០១៥ រៀប ចំដោយសម្ព័ន្ធសមាគមទេសចរណ៍វៀតណាម
ផ្សារណាត់ទេសចរណ៍អន្តរជាតិ២០១៥បានបិទបញ្ចប់
លោក Vu The Binh អនុប្រធានសម្ព័ន្ធសមាគមទេសចរណ៍វៀតណាម ថ្លែងមតិក្នុងពិធី (រូបថតៈ TITC) (VOVworld)-ក្រោយរយៈពេល៤ថ្ងៃប្រព្រឹត្តទៅ ផ្សារណាត់ទេសចរណ៍អន្តរជាតិ វៀតណាម២០១៥ រៀបចំដោយសម្ព័ន្ធសមាគមទេសចរណ៍វៀតណាម អគ្គ នាយកទេសចរណ៍វៀតណាម និងទីក្រុងហាណូយ ក្រោមប្រធានបទ “វៀតណាម -ប្រទេសនៃបណ្តាបេតិកភ័ណ្ឌ” បានបិទបញ្ចប់នាយប់ថ្ងៃទី៦មេសា។ ដោយមាន ស្តង់ទំនិញចំនួន៥០០ នៃប្រទេសនិងតំបន់ដែនដីចំនួន២៥ និងទស្សនិកជន ជាង៥៥ម៉ឺននាក់បានមកទស្សនា ផ្សារណាត់លើកនេះ។ នៅទី នេះ អង្គភាព អាជីវកម្មជាច្រើននិងស្ថាប័នឃោសនានានា បានពិភាគ្សានិងលើក សំណើរជា មួយស្ថាប័នគ្រប់គ្រងរដ្ឋ សំដៅជម្រុញវិស័យទេសចរណ៍អភិវឌ្ឍន៍ ក្លាយទៅ ជាផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់វៀតណាម។ ថ្លែងមតិក្នុងពិធីបិទបញ្ចប់ លោក Vu The Binh អនុប្រធានសម្ព័ន្ធសមាគមទេសចរណ៍វៀតណាមបានឲ្យដឹងថា៖      “ផ្សារណាត់នេះបានរួមចំណែកពង្រឹងពាណិជ្ជសញ្ញារបស់ខ្លួនតាមរយៈ បណ្តាស្តង់ទំនិញ មានទ្រង់ទ្រាយធំនិងស្អាត។ ក្រុមហ៊ុនទេសចរណ៍ Redtours, Viettravel, Saigontourist ឬ An Thinh បានឧទ្ទសនាមសំណង់ស្ថាបត្យកម្មពហុបែប ពោពេញទៅដោយអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់វៀតណាម។ ស្តង់ទំនិញ របស់កូរ៉េខាងត្បូង-ជប៉ុន-ហ្វីលីពីន ទទួលបានការកោតសរសើរពីបណ្តាទស្សនិក ជន”៕