VOV WorldVOV World
ផ្សាយសម្លេងជាប្រភេទផ្សព្វផ្សាយព័ត៌មានសម្បូរបែប
13/02/2017 11:27
(VOVworld)- ផ្សាយសម្លេងជាប្រភេទផ្សព្វផ្សាយព័ត៌មានសម្បូរបែប។ ប្រការនេះ ត្រូវបានអគ្គនាយកវិទ្យុសម្លេងវៀតណាម (VOV) លោក Nguyen The Ky
ផ្សាយសម្លេងជាប្រភេទផ្សព្វផ្សាយព័ត៌មានសម្បូរបែប
ទិដ្ឋភាពនៃពិធី (VOVworld)- ផ្សាយសម្លេងជាប្រភេទផ្សព្វផ្សាយព័ត៌មានសម្បូរបែប។ ប្រការនេះ  ត្រូវបានអគ្គនាយកវិទ្យុសម្លេងវៀតណាម (VOV) លោក Nguyen The Ky អះអាង នៅក្នុង​ ពិធីរំលឹកទិវាផ្សាយសម្លេងពិភពលោក ២០១៧ (World Radio Day)ដែល ប្រព្រឹត្តទៅ នារសៀលថ្ងៃទី១៣កុម្ភៈនៅរដ្ឋធានីហាណូយ។ អញ្ជើញថ្លែងមតិក្នុង ពិធី លោក Nguyen The Ky បានឲ្យដឹងថា ប្រធានបទនៃទិវាផ្សាយសម្លេងពិភព លោក២០១៧ នេះ គឺ “វិទ្យុផ្សាយសម្លេងគឺជាសម្លេងរបស់អស់លោកអ្នក”។​យោង តាមប្រធានបទ​នេះគឺមិត្តអ្នកស្តាប់ជាកត្តាសំខាន់ ជាកម្លាំងពលំស្នូលរួមចំណែក សកម្មសម្រាប់យុទ្ធ សាស្ត្រនិងគោលនយោបាយរបស់វិទ្យុផ្សាយសម្លេងនានា។ អគ្គនាយក VOV លោក Nguyen The Ky បានសង្កត់ធ្ងន់ថា៖         “ជាវិទ្យុផ្សាយសម្លេងជាតិ VOV ជានិច្ចកាលជាអង្គភាពជួរមុខក្នុងការផ្លាស់ប្តូរ ថ្មី និងធ្វើទំនើបភាវូបនីយកម្មនូវមធ្យោបាយផ្សព្វផ្សាយ សំដៅឆ្លើយតបទៅនឹងតម្រូវ ការរបស់មហាជនសម័យទំនើប។ កាណាលផ្សាយសម្លេងទាំងអស់របស់ VOV តែង  តែ​ផ្តោតការយកចិត្តទុកដាក់ក្នុងការកសាងកម្មវិធីមានខ្លឹមសារសម្បូរបែប សំដៅទាក់ ទាញការផ្ទៀងស្តាប់និងទស្សនារបស់មហាជន។ ប្រការនេះបានរួមចំណែកសំខាន់ ក្នុងការលើកកំពស់គុណភាពផ្សាយសម្លេងនិងធ្វើជាមូលដ្ឋានសម្រាប់វិស័យផ្សាយ សម្លេងក្លាយទៅជាមិត្តរួមដំណើរដ៏ស្មោះត្រង់របស់មហាជននៅគ្រប់កាលៈទេសៈ”។         នៅក្នុងពិធីនេះក៏បានប្រព្រឹត្តទៅកិច្ចប្រជុំមានប្រធានបទចំនួនពីរដោយមានការ ចូលរួមរបស់វាគ្មិនជាន់ខ្ពស់ គ្រូបង្រៀន អ្នកកាសែត អ្នកយកព័ត៌មានជាតិនិងអន្តរ ជាតិច្រើនកុះករ។ ថ្លែងមតិនៅទីនេះ តំណាងស្តីទីនៃការិយាល័យ UNESCO ប្រចាំ  ទីក្រុងហាណូយ លោកស្រី Susan Vize បានចាត់ទុកថា៖         “ផ្សាយសម្លេងនៅតែជាមធ្យោបាយផ្សព្វផ្សាយមានប្រសិទ្ធភាពបំផុត។ មាន  វិទ្យុមួយនៅក្បែរខ្លួនមានន័យថាយើងមិនឯកោទេ យើងនៅមានមិត្តម្នាក់ក្នុងវិទ្យុនោះ ។ ខ្ញុំវាយតម្លៃខ្ពស់គោលគំនិតរបស់ VOV ដែលរៀបចំឡើងពិធីនេះហើយសង្ឃឹមថា ការខិតខំខ្ជាប់ខ្ជួននេះនឹងជួយបង្កើនការចូលរួមរបស់មិត្តអ្នកស្តាប់ មានលក្ខណៈ ពហុបែបក្នុងការផ្សាយសម្លេង “។         ទិវាផ្សាយសម្លេងពិភពលោក ថ្ងៃទី១៣កុម្ភៈ ជាទិវាចាប់បដិសន្ធិរបស់វិទ្យុ សម្លេងចំណុះអង្គការសហប្រជាជាតិនាឆ្នាំ១៩៤៦។ ហើយថ្ងៃទី១៣កុម្ភៈត្រូវបាន អង្គការសហប្រជាជាតិជ្រើសរើសដើម្បីរំលឹកទិវាផ្សាយសម្លេងពិភពលោកព្រមទាំង  លើកកំពស់តួនាទីរបស់វិទ្យុផ្សាយសម្លេងក្នុងជីវភាពទំនើបបច្ចុប្បន្ន៕