VOV WorldVOV World
ផ្សព្វផ្សាយ Top ៤០ អង្គភាពអាជីវកម្មបច្ចេកវិទ្យាព័ត៌មានវៀតណាម២០១៥
13/10/2015 06:41
(VOVworld)-សម្ព័ន្ធសមាគម softwareនិងសេវាបច្ចេកវិទ្យាព័ត៏មានវៀតណាម
ផ្សព្វផ្សាយ Top ៤០ អង្គភាពអាជីវកម្មបច្ចេកវិទ្យាព័ត៌មានវៀតណាម២០១៥
(VOVworld)-សម្ព័ន្ធសមាគម softwareនិងសេវាបច្ចេកវិទ្យាព័ត៏មានវៀតណាម (VINASA) នាថ្ងៃទី១២តុលា បានប្រកាសបញ្ជីរាយនាមអង្គភាពអាជីវកម្មបច្ចេក វិទ្យាព័ត៌មានជួរមុខរបស់វៀតណាមក្នុងឆ្នាំ២០១៥ចំនួន៤០អង្គភាព។ អង្គភាព អាជីវកម្មទាំង៤០នេះ មានចំណូលសរុបជាង១៤ពាន់លានដុង និងដោះស្រាយ ការងារធ្វើសម្រាប់ពលករជាង២៣.៣០០នាក់។ លោក Truong Gia Binh ប្រធាន សម្ព័ន្ធសមាគម softwareនិងសេវាបច្ចេកវិទ្យាព័ត៌មានវៀតណាមបានឲ្យដឹងថា៖         “យើងខ្ញុំមានបំណងថា ការឧទ្ទេសនាមអង្គភាពអាជីវកម្មជួរមុខទាំង៤០ នេះ សហគមន៍នឹងមានការយកចិត្តទុកដាក់ជាងទៀតក្នុងការបញ្ចូលបច្ចេកវិទ្យាថ្មី ចូលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។​តាមរយៈការស្រាវជ្រាវ អនុវត្តបច្ចេកវិទ្យា ថ្មី សម្ព័ន្ធសមាគមនឹងជួយឧបត្ថម្ភអភិវឌ្ឍន៍ក្រុមហ៊ុនថ្មីៗ មានស្មារតីធ្វើអាជីវកម្ម និង វិនិយោគ។ រួមជាមួយគ្នានោះ បង្កើនកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេស ក្នុងតំបន់និងជប៉ុន”៕