VOV WorldVOV World
ផ្សព្វផ្សាយម្ហូបអាហារវៀតណាមនៅឥណ្ឌា
04/07/2016 10:46
(VOVworld)-នាយប់ថ្ងៃទី២កក្កដា នៅសណ្ឋាគារផ្កាយ៥ Trident Gurgaon នៅរដ្ឋ Haryana របស់ឥណ្ឌា ស្ថានទូតវៀតណាមបានរួមសហការ
ផ្សព្វផ្សាយម្ហូបអាហារវៀតណាមនៅឥណ្ឌា
ម្ហូបអាហាររបស់វៀតណាមបានឧទ្ទេសនាមក្នុងពិធី (VOVworld)-នាយប់ថ្ងៃទី២កក្កដា នៅសណ្ឋាគារផ្កាយ៥ Trident Gurgaon នៅរដ្ឋ  Haryana របស់ឥណ្ឌា ស្ថានទូតវៀតណាមបានរួមសហការជាមួយ សណ្ឋាគារផ្កាយ ៥ Trident Gurgaon រៀបចំពិធីផ្សព្វផ្សាយម្ហូបអាហារវៀតណាម។ ព្រឹត្តិការណ៍នេះ បាន ទាក់ទាញការចូលរួមរបស់ទីភ្នាក់ងារសារព័ត៌មាននិងសារព័ត៌មានឥណ្ឌាជា ច្រើន មកផ្សព្វផ្សាយព័ត៌មាន។ ថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ នៅឥណ្ឌា លោក Ton Sinh Thanh បានឧទ្ទេសនាមនូវម្ហូបអាហារដ៏សម្បូរបែប របស់វៀតណាម។​លោក Ton Sinh Thanh បានចាត់ទុកថា តាមរយៈម្ហូបអាហារ របស់វៀតណាម មិត្តភក្តិ អន្តរជាតិមានឱកាសយល់បន្ថែមអំពីវប្បធម៌ម្ហូបអាហារ វៀតណាមនិយាយដោយឡែកនិងវប្បធម៌របស់វៀតណាមនិយាយរួម។         នៅក្នុងពិធីផ្សព្វផ្សាយម្ហូបអាហារវៀតណាមនេះ​ មេចុងភៅ Doan Van Tuan និង Nguyen Huy Hoang មកពីសណ្ឋាគារ Furama Da Nang បានឧទ្ទេសនាមជាមួយ  ទស្សនិកជននូវម្ហូបអាហាររបស់វៀតណាម ដូចជា  Nem និង ចំណី Pho ប្រពៃណី ។ ប្រការគួរឲ្យកត់សម្គាល់គឺ សណ្ឋាគារផ្កាយ៥ Trident Gurgaon មានសៀវភៅណែ នាំ មួយឧទ្ទេសនាមដោយឡែកអំពីម្ហូបអាហារវៀតណាម។​ជាពិសេសក្នុងសៀវភៅ មួយ​នេះក៏បានឧទ្ទេសនាមអំពីទឹកដីនិងមនុស្សវៀតណាមទៀតផង៕