ផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្សវៀតណាមនៅអាហ្សង់ទីន
10/07/2017 09:31
(VOVWORLD) - នាពេលថ្មីៗនេះ ស្ថានទូតវៀតណាមប្រចាំនៅអាហ្សង់ទីនបានរៀបចំពិធីផ្សព្វផ្សាយរូបភាព ទឹកដី និងមនុស្សវៀតណាម នៅរដ្ឋធានី Buenos Aires ។

ផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្សវៀតណាមនៅអាហ្សង់ទីន នាពេលថ្មីៗនេះ ស្ថានទូតវៀតណាមប្រចាំនៅអាហ្សង់ទីនបានរៀបចំពិធីផ្សព្វផ្សាយរូបភាព ទឹកដី និងមនុស្សវៀតណាម នៅរដ្ឋធានី Buenos Aires ។ នៅទីនេះ តំណាងស្ថានទូតវៀតណាមប្រចាំនៅអាហ្សង់ទីន បានឧទ្ទេសនាមអំពីសក្ដានុភាពទេសចរណ៍របស់វៀតណាម ជាពិសេសគឺរមណីដ្ឋានល្បីឈ្មោះ ដូចជា៖ឈូងសមុទ្រហាឡង់ Sa Pa, Hue ។ ទន្ទឹមនឹងនោះក៏បានសង្កត់ធ្ងន់ថា៖វៀតណាមបានក្លាយទៅជាទីមកដល់គួរអោយទាក់ទាញសំរាប់ភ្ញៀវទេសចរអាហ្សង់ទីនផងដែរ។ ទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមនិងអាហ្សង់ទីន បានជំរុញខ្លាំង និងទំហំពាណិជ្ជកម្មទទួលបានជាងបីពាន់លានដុល្លារអាមេរិក នាឆ្នាំ២០១៦ កើន២០% បើប្រៀននឹងឆ្នាំ២០១៥។អាហ្សង់ទីនជាដៃគូពាណិជ្ជកម្មជួរមុខរបស់វៀតណាមនៅអាមេរិកឡាទិន៕
Related






