បិទបញ្ចប់ពិធីបុណ្យអាវផាយទីក្រុងហូជីមិញ២០១៥
09/03/2015 10:02
(VOVworld) - ពិធីបុណ្យនេះ ជាសកម្មភាពជាក់ស្ដែង សំដៅរំលឹក ខួបអនុស្សាវរីយ៍ទិវានារីអន្តរជាតិ អបអរ សាទរ៤០ឆ្នាំនៃទិវារំដោះភាគខាងត្បូង ឯកភាព ប្រទេសជាតិ (ថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥ ថ្ងៃទី៣០ មេសា ឆ្នាំ២០១៥)។

(VOVworld) - ពិធីបុណ្យអាវផាយទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បាន បិទបញ្ចប់នាយប់ថ្ងៃទី៨ មិនា។ពិធីបុណ្យនេះ ជាសកម្មភាពជាក់ស្ដែងសំដៅរំលឹក ខួបអនុស្សាវរីយ៍ទិវានារីអន្តរជាតិ អបអរសាទរ៤០ឆ្នាំនៃទិវារំដោះភាគខាងត្បូង ឯកភាព ប្រទេសជាតិ (ថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥ ថ្ងៃទី៣០ មេសា ឆ្នាំ២០១៥)។ ក្នុងរយៈ ពេល២ថ្ងៃប្រព្រឹត្តទៅ ពិធីបុណ្យនេះបានទាក់ទាញមនុស្សចំនួន៤២ពាន់ នាក់មក ចូលរួម។លោក La Quoc Khanh នាយករងមន្ទីទេសចរណ៍ទីក្រុងហូជីមិញ បានឲ្យ ដឹងថា៖ រួបថតនៃពិធីបុណ្យអាវផាយ២០១៥ “នេះមិនត្រឹមតែជាពិធីបុណ្យអាវផាយសំរាប់បងប្អូននារីប៉ុណ្ណោះទេ ថែមទាំង សំរាប់មនុស្សគ្រប់រូប ក្នុងបំណងលើកដម្កើងតំលៃជាប្រពៃណីវប្បធម៌ ដែលត្រូវ បានបង្ហាញតាមអាវផាយវៀតណាម។ប្រជាជននៅទីក្រុងមានការចាប់អារម្មណ៍ យ៉ាងខ្លាំងចំពោះពិធីបុណ្យនេះ។វាបានបិទបញ្ចប់ប្រកបដោយជោគជ័យ”៕
Related






