បិទបញ្ចប់៖ឆ្នាំទេសចរណ៍ជាតិ២០១៦-Phu Quoc -វាលសណ្ដទន្លេ Cuu Long
26/12/2016 10:38
(VOV)_ពិធីបិទបញ្ចប់៖ឆ្នាំទេសចរណ៍ជាតិ២០១៦-Phu Quoc -វាលសណ្ដទន្លេ Cuu Long បានប្រព្រឹត្តទៅ នាយប់ថ្ងៃទី២៥ខែធ្នូ នៅស្រុកកោះ Phu Quoc ( ខេត្ត Kien Giang ) ដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍
.jpg)
បិទបញ្ចប់៖ឆ្នាំទេសចរណ៍ជាតិ២០១៦-Phu Quoc -វាលសណ្ដទន្លេ Cuu Long (VOV)_ពិធីបិទបញ្ចប់៖ឆ្នាំទេសចរណ៍ជាតិ២០១៦-Phu Quoc -វាលសណ្ដទន្លេ Cuu Long បានប្រព្រឹត្តទៅ នាយប់ថ្ងៃទី២៥ខែធ្នូ នៅស្រុកកោះ Phu Quoc ( ខេត្ត Kien Giang ) ដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ រួមសហការជាមួយគណៈកម្មាធិ ការប្រជាជនខេត្ត Kien Giang រៀបចំឡើង។ ឆ្នាំទេសចរណ៍ជាតិ២០១៦-Phu Quoc -វាល សណ្ដទន្លេ Cuu Long ដោយប្រធានបទ៖ ការស្វែងយល់តំបន់ដីភូមិភាគខាងត្បូង ដោយមានសកម្មភាពថ្នាក់ជាតិនិងអន្តរជាតិជាច្រើន។ តាមរយៈព្រឹត្តិការណ៍វប្បធម៌ ផ្សេងៗ កម្មវិធីនេះបានឧទ្ទេសនាមជាមួយភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិនូវបណ្ដា តំលៃវប្បធម៌រូបី និងអរូបី រូបភាពមនុស្ស រមណីដ្ឋានរបស់ខេត្ត ក្រុងនៅតំបន់វាល សណ្ដទន្លេ Cuu Long និយាយរួម និង Phu Quoc – Kien Giang និយាយដោយឡែករួម ចំណែកផ្សព្វផ្សាយ អភិវឌ្ឍន៍ផ្នែកទេសចរណ៍វៀតណាម។ ថ្លែងមតិនៅទីនេះ ឧបនា យករដ្ឋមន្ត្រី លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ឆ្នាំទេសចរណ៍ជាតិ ២០១៦ បាន បិទបញ្ចប់ដោយជំហានអភិវឌ្ឍន៍ខ្លាំងក្លា គួរអោយចាប់អារម្មណ៍ ដោយមានប្រាក់ចំណូលកើន ១៨,៦% និងបរិមាណភ្ញៀវទេសចរអន្តរជាតិកើន២៦%។ ឧបនាយករដ្ឋ មន្ត្រីមានគោលបំណងថា៖ ឆ្នាំទេសចរណ៍ជាតិ២០១៧ ដោយប្រធានបទ៖ ពណ៌ចម្រុះភាគពាយព្យ ដោយខេត្ត Lao Cai ទទួលរៀបចំ នឹងនាំមកនូវកម្លាំងចលករ កម្លាំងរស់ថ្មីដើម្បីផ្នែកទេសចរណ៍វៀតណាមអភិវឌ្ឍន៍ខ្លាំងក្លា លើគ្រប់ជ្រុងជ្រោយ នាពេលខាងមុខនេះ៕
Related






