បិទបញ្ចប់ជំរុំច្នៃប្រឌិតចម្លាក់អន្តរជាតិទីក្រុងហូជីមិញ
21/12/2015 10:23
(VOV)_ជំរុំច្នៃប្រឌិតចម្លាក់អន្តរជាតិទីក្រុងហូជីមិញ ២០១៥ ដោយប្រធានបទ៖ ទីក្រុងហូជីមិញ -៤០ឆ្នាំកសាង អភិវឌ្ឍន៍និងធ្វើសមាហរណកម្ម ត្រូវបានបិទបញ្ចប់ប្រកបដោយជោគជ័យ នាថ្ងៃទី២១ ធ្នូ នៅទីក្រុងហូជីមិញ ។ គណៈចាត់តាំងបានជ្រើសរើស និងប្រគល់ជូនរង្វាន់អោយវណ្ណកម្មឆ្នើមចំនួន៣ សំរាប់អ្នកនិពន្ធ

បិទបញ្ចប់ជំរុំច្នៃប្រឌិតចម្លាក់អន្តរជាតិទីក្រុងហូជីមិញ (VOV)_ជំរុំច្នៃប្រឌិតចម្លាក់អន្តរជាតិទីក្រុងហូជីមិញ ២០១៥ ដោយប្រធានបទ៖ ទីក្រុងហូជីមិញ -៤០ឆ្នាំកសាង អភិវឌ្ឍន៍និងធ្វើសមាហរណកម្ម ត្រូវបានបិទបញ្ចប់ ប្រកបដោយជោគជ័យ នាថ្ងៃទី២១ ធ្នូ នៅទីក្រុងហូជីមិញ ។ គណៈចាត់តាំងបាន ជ្រើសរើស និងប្រគល់ជូនរង្វាន់អោយវណ្ណកម្មឆ្នើមចំនួន៣ សំរាប់អ្នកនិពន្ធ Do The Thinh អ្នកនិពន្ធ Ngo Liem និងអ្នកនិពន្ធ Fabian Saeren ( បែលហ្ស៊ីក)។ ក្រៅពី នោះ គណៈចាត់តាំងក៏បានប្រគល់ជូនរង្វាន់លើកទឹកចិត្តចំនួន៤ សំរាប់អ្នកនិពន្ធ ផ្សេងៗទៀតផង។ ត្រូវបានបើកចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ធ្នូ ជំរុំច្នៃប្រឌិតចម្លាក់អន្តរជាតិទី ក្រុងហូជីមិញ មានការចូលរួមរបស់អ្នកនិពន្ធចំនួន៥០នាក់ នៅក្នុងនិងក្រៅប្រ ទេស។ វណ្ណកម្មទាងនេះបានបង្ហាញអំពីរូបភាពទីក្រុងហូជីមិញ កំពុងផ្លាស់ប្តូរថ្មី ពីមួយថ្ងៃទៅមួយថ្ងៃ អភិវឌ្ឍន៍ ធ្វើសមាហរណកម្ម និងឆ្ពោះទៅអនាគត៕
Related






