VOV WorldVOV World
បក្សកម្មុយនីស្តវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយគណបក្សកម្មុយនីស្តឥណ្ឌា
07/07/2016 09:44
(VOV)_នាថ្ងៃទី៦កក្កដា នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹម លោកស្រី Truong Thi Mai បានជួបសន្ទនាជាមួយ គណៈប្រតិភូ គណ បក្សកម្មុយនីស្តឥណ្ឌា (CPI) ដឹកនាំដោយសមាជិកព្រឹទ្ធសភា Doraisamy Raja ​ដែល​កំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀត ណាម។ នៅទីនេះ លោកស្រី Truong Thi Mai
បក្សកម្មុយនីស្តវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយគណបក្សកម្មុយនីស្តឥណ្ឌា
បក្សកម្មុយនីស្តវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយគណបក្សកម្មុយនីស្តឥណ្ឌា (VOV)_នាថ្ងៃទី៦កក្កដា នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការចលនាប្រ ជាជនមជ្ឈឹម លោកស្រី Truong Thi Mai បានជួបសន្ទនាជាមួយ គណៈប្រតិភូ គណ បក្សកម្មុយនីស្តឥណ្ឌា (CPI) ដឹកនាំដោយសមាជិកព្រឹទ្ធសភា  Doraisamy Raja ​ដែល​ កំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀត ណាម។ នៅទីនេះ លោកស្រី  Truong Thi  Mai បានអះអាងថា៖ បក្ស រដ្ឋាភិបាល  និង ប្រជាជនវៀតណាមជានិច្ច កាល យក ចិត្តទុកដាក់ និងគោរពទំនាក់ទំនង  មិត្តភាពដ៏ល្អប្រសើរជាមួយគណ បក្ស កម្មុយនីស្តឥណ្ឌា កត់សម្គាល់ការគាំទ្រ  ជួយឧបត្ថម្ភរបស់គណបក្សកម្មុយនីស្ត ឥណ្ឌា និងប្រជា ជនឥណ្ឌាសំរាប់វៀត ណាម។ លោកស្រី Truong Thi Mai ក៏បានបង្ហាញ គោលបំណង ជំរុញថែមទៀត ទំនាក់ទំនងរវាងបក្សកម្មុយនីស្តវៀតណាមនិង​គណបក្ស កម្មុយ នីស្ត ឥណ្ឌាដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរដើម្បីសន្តិភាព  ស្ថិរភាព  កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍នៅក្នុងតំបន់ និង លើពិភពលោក។ រីឯ ​សមាជិកព្រឹទ្ធសភា Doraisamy Raja បានសម្ដែងនូវគោលបំណងបង្កើន ថែមទៀត ទំនាក់ទំនងជាមួយបក្សកម្មុយនីស្តវៀតណាម ពិសេសគឺការផ្លាស់ប្តូរ ព័ត៍មានទ្រឹស្ដី  និង ចែក រំលែកបទពិសោធន៍ក្នុងការងារកសាងបក្ស រួមចំណែកជំរុញ ទំនាក់ទំនង រវាងប្រទេសទាំងពីរ៕