VOV WorldVOV World
បំពាក់ជំនាញអំពីបច្ចេកវិទ្យាព័ត៌មានសម្រាប់ស្រទាប់វ័យក្មេងត្រៀមរៀបចំឲ្យបដិវត្តន៍៤.០
15/04/2017 08:35
(VOVworld)-នាថ្ងៃទី១៤មេសានៅទីក្រុងហាណូយ សហភាពបណ្ឌិត្យសភា STEM បានរៀបចំសិក្ខសាលាមួយស្តីពីបដិវត្តន៍ ៤.០
បំពាក់ជំនាញអំពីបច្ចេកវិទ្យាព័ត៌មានសម្រាប់ស្រទាប់វ័យក្មេងត្រៀមរៀបចំឲ្យបដិវត្តន៍៤.០
(VOVworld)-នាថ្ងៃទី១៤មេសានៅទីក្រុងហាណូយ សហភាពបណ្ឌិត្យសភា STEM បានរៀបចំសិក្ខសាលាមួយស្តីពីបដិវត្តន៍ ៤.០ (ដែលជាបដិវត្តន៍វិទ្យាសាស្ត្រអាស្រ័យ​ លើគ្រឹះស្ថានបច្ចេកវិទ្យាព័ត៌មាននិងស្វ័យប្រវត្តិកម្មលើទូទាំងពិភពលោក) សំដៅ ដាក់ចេញសំណើរអភិវឌ្ឍន៍ផ្នែកអប់រំក្នុងបដិវត្តន៍បច្ចេកវិទ្យា​៤.០។​តាមនោះ បដិវត្តន៍ ៤.០ត្រូវបានអនុវត្តក្នុងគ្រប់វិស័យនៃជីវភាពរស់នៅ សេដ្ឋកិច្ច សង្គម និងមានឥទ្ធិ ពលទៅលើការអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ តំបន់នីមួយៗ និងពិភពលោកទាំង  មូលក្នុងនោះមានវៀតណាម។​ ដូច្នេះបានជា ស្រទាប់វ័យក្មេងនឹងបានបំពាក់ជំនាញ សំខាន់ៗអំពីបច្ចេកវិទ្យាព័ត៌មាន បំពេញបន្ថែមនូវភាសាបរទេសនិងចាំបាច់មាន ជំនាញស្រាវជ្រាវ។ អប់រំ STEM ជាវិធីសាស្ត្របំពាក់ឲ្យអ្ន​កសិក្សានូវចំនេះវិជ្ជា និង  ជំនាញចំាបាច់ពាក់ព័ន្ធនឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា បច្ចេកទេសនិងគណិតវិទ្យា សម្រាប់ត្រៀមរៀបចំឲ្យបដិវត្តន៍ថ្ងៃក្រោយ៕