បំផ្ទុះគ្រាប់បែកបង្កប់ក្នុងរថនយន្តនៅភាគខាងត្បូងថៃសម្លាប់មនុស្ស៣នាក់
26/07/2014 09:04
(VOVworld)-តាមប៉ូលីសថៃបានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន៣នាក់ ត្រូវស្លាប់និង៣៦នាក់ផ្សេងទៀត

ទិដ្ឋភាពនៃការវាយប្រហារដោយគ្រាប់ប៉ែកនៅខេត្តYalaភាគ ខាងត្បូងរបស់ថៃ (រូបថតៈ AFP/TTXVN) (VOVworld)-តាមប៉ូលីសថៃបានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន៣នាក់ ត្រូវស្លាប់និង៣៦នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារដោយគ្រាប់ប៉ែកបង្កប់ក្នុងរថយន្ត នៅខេត្ត Yala ភាគខាងត្បូងរបស់ប្រទេសថៃនាថ្ងៃទី២៥កក្កដា។ មុន នេះ ប៉ូលីសថៃក៏បានទទួលការព្រមានអំពីគ្រោះអស្ថិរភាពនឹងកើតមានឡើងនៅតំបន់ភាគខាងត្បូង ក្រោយពីខែ Ramada បិទបញ្ជប់។ តាមការព្យាករថា ចំនួន មនុស្សស្លាប់ក្នុងផ្ទុះនេះអាចកើនឡើង។ រដ្ឋអំណាចយោធាថៃបច្ចុប្បន្នរបស់ថៃបានប្រកាសថា ផ្តល់អាទិភាពចាំបាច់ របស់រដ្ឋ ដើម្បីស្តារសន្តិភាពនៅតំបន់ភាគខាងត្បូងនេះឡើងវិញ។ អ្នកដឹកនាំរដ្ឋអំណាចយោធាថៃ នាយឧត្តមសេនីយ៍ Prayuth Chan-Ocha បានសង្កត់ធ្ងន់ថា រដ្ឋអំណាចយោធាថៃចង់ប្រើប្រាស់ យុទ្ធសាស្រ្តនយោបាយជាងវិធីសាស្រ្តយោធានៅភាគខាងត្បូងនេះ៕
Related






