បង្ហាញមុខគណៈប្រតិបតិ្តជាបណ្ដោះអាសន្តរបស់នារីវៀតណាមនៅកម្ពុជា
08/03/2015 07:56
(VOVworld) - នារសៀលថ្ងៃទី៧ មិនា នៅរាជធានី ភ្នំពេញ ប្រទេសកម្ពុជា អគ្គ សមាគមជនកម្ពុជាមាន ដើមកំណើតវៀតណាម បានរៀបចំពិធីមិទ្ទីងក្នុង ឱកាស រំលឹកខួបអនុស្សាវរីយលើកទី១០៥នៃទិវានារី អន្តរជាតិ (ថ្ងៃទី៨ មិនា) និងបង្ហាញមុខ គណៈប្រតិបតិ្តជាបណ្ដោះអាសន្តរបស់សមាគមនារី វៀតណាមនៅកម្ពុជា។

(VOVworld) - នារសៀលថ្ងៃទី៧ មិនា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គ សមាគមជនកម្ពុជាមានដើមកំណើតវៀតណាម បានរៀបចំពិធីមិទ្ទីងក្នុងឱកាស រំលឹកខួបអនុស្សាវរីយលើកទី១០៥នៃទិវានារីអន្តរជាតិ (ថ្ងៃទី៨ មិនា) និងបង្ហាញ មុខ គណៈប្រតិបតិ្តជាបណ្ដោះអាសន្តរបស់សមាគមនារីវៀតណាមនៅកម្ពុជា។ ថ្លែងមតិ នៅពិធីនេះ លោកស្រី Pham Thanh Thuy អនុប្រធាននិងជាអគ្គលេខា ធិកាអគ្គ សមាគមជនកម្ពុជាមានដើមកំណើតវៀតណាម បានរំលឹកឡើងវិញនូវ ប្រពៃណី របស់នារីវៀតណាមអង់អាចក្លាហាន ស្មោះត្រង់ សកម្ម និងស្មារតីតស៊ូ ក្នុងការធ្វើពលកម្ម របស់នារីលើទូទាំងពិភពលោក។បណ្ដាជំនាន់នារីវៀតណាម នៅកម្ពុជា ជានិច្ចកាល ខិតខំប្រឹងប្រែងក្នុងការធ្វើពលកម្ម ចូលរួមយ៉ាងសកម្មក្នុង ការកសាង លើកកំពស់ តួនាទីរបស់សហគមន៍ជនវៀតណាមនៅកម្ពុជា រួមវិភាគ ទានក្នុងបុព្វហេតុពង្រឹងនិង ពង្រីកចំណងសាមគ្គីភាពមិត្តភាពរវាងប្រទេសទាំង២។ ពិធីបង្ហាញមុខ គណៈប្រតិបតិ្តជាបណ្ដោះអាសន្តរបស់សមាគមនារីវៀតណាមនៅកម្ពុជា សមាគមនារីវៀតណាមនៅកម្ពុជា គឺជាទីកន្លែងដើម្បីបងប្អូនារីវៀតណាមនៅ ប្រទេសសាម៉ីជួបប្រាស្រ័យ ចែករំលែកការលំបាក លើកទឹកចិត្តគ្នា ផ្លាស់ប្ដូរ បទពិ សោធន៍ធ្វើការ បទពិសោធន៍ថែទាំគ្រួសារ ចិញ្ចឹមកូនចៅ៕
Related






