បង្ហាញមុខក្រមសញ្ញាសម្គាល់ ពិធីបុណ្យដើម្បីសន្តិភាពឆ្នាំ២០២៦
04/04/2026 08:41
[VOVWORLD] - នាព្រឹកថ្ងៃទី៤ ខែមេសា មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តក្វាងទ្រី បានដាក់បង្ហាញមុខជាផ្លូវការនូវក្រមសញ្ញាសម្គាល់នៃពិធីបុណ្យសន្តិភាពឆ្នាំ២០២៦ ដោយបញ្ជូនសារនៃសេចក្តីប្រាថ្នាដើម្បីសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍប្រកបដោយចីរភាពទៅកាន់សហគមន៍ក្នុងស្រុក និងអន្តរជាតិ។

240404_am_09.jpg បង្ហាញមុខក្រមសញ្ញាសម្គាល់ ពិធីបុណ្យដើម្បីសន្តិភាពឆ្នាំ២០២៦ រូបថត៖ TTXVN ធីបុណ្យដើម្បីសន្តិភាពឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដោយខេត្តក្វាងទ្រី ចាប់ពីខែមីនា ដល់ខែធ្នូ ឆ្នាំ២០២៦ នឹងមានសកម្មភាពដ៏សម្បូរបែបនិងចម្រុះជាច្រើន។ ដោយមានប្រធានបទ "ពីការចងចាំរហូតដល់អនាគត - ក្វាងទ្រីដើម្បីសន្តិភាព" ពិធីបុណ្យនេះមិនត្រឹមតែជាឱកាសសម្រាប់ការរំលឹកអតីតកាលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការអប់រំយុវជនជំនាន់ក្រោយអំពីប្រពៃណីស្នេហាជាតិ និងផ្សព្វផ្សាយសារនៃសន្តិភាពដល់មិត្តភក្តិអន្តរជាតិទៀតផង។ តាមរយៈសកម្មភាពជាបន្តបន្ទាប់នេះ ខេត្តក្វាងទ្រីសង្ឃឹមថា នឹងកសាងតំបន់នេះឱ្យក្លាយជាបរិយាកាសវប្បធម៌ដើម្បីសន្តិភាព ជាគោលដៅគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងបរទេស ហើយទន្ទឹមនឹងនោះ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតាមទិសដៅនិរន្តរភាព៕
TAG
VOV/VOVWORLD/បង្ហាញមុខ/សញ្ញាសម្គាល់/ពិធីបុណ្យដើម្បីសន្តិភាព/វៀតណាម
Related
More




