បង្ហាញមុខក្រុមសមាជិកសភាមិត្តភាពម៉ិកស៊ិក-វៀតណាម
03/09/2016 08:38
(VOVworld)-នាថ្ងៃទី២កញ្ញា សហភាជាន់ទាបរបស់ម៉ិកស៊ិកនីតិកាលទី៦៣បានរៀបចំ ពិធីបង្ហាញមុខក្រុមសមាជិកសភាមិត្តភាពម៉ិកស៊ិក-វៀតណាម។

(VOVworld)-នាថ្ងៃទី២កញ្ញា សហភាជាន់ទាបរបស់ម៉ិកស៊ិកនីតិកាលទី៦៣បានរៀបចំ ពិធីបង្ហាញមុខក្រុមសមាជិកសភាមិត្តភាពម៉ិកស៊ិក-វៀតណាម។ ថ្លែងមតិក្នុងពិធីនេះ សមាជិកសភារដ្ឋ Claudia Corichi Garcia ប្រធានក្រុមសមាជិកសភាមិត្តភាពម៉ិកស៊ិក- វៀតណាមបានឲ្យដឹងថា ក្រុមនេះមានភារកិច្ចជម្រុញនិងបង្កើតបរិយាកាសសន្ទនា រួម ចំណែកបង្កើនទំនាក់ទំនងលើគ្រប់វិស័យនិងឆ្លៀតយកឱកាសដែលកិច្ចព្រមព្រៀងដៃគូ ឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) និងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នាំមក ដើម្បីឈានដល់ការកសាងទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ ម៉ិកស៊ិក វៀត ណាម។រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ ម៉ិកស៊ិក លោកស្រី Le Linh Lan បានសន្យាថា នឹងរួមសហការយ៉ាងជិតស្និទ្ធិ សំដៅរួមចំណែក ជម្រុញទំនាក់ទំនងទ្វេ ភាគីនាពេលខាងមុខ៕
Related






