VOV WorldVOV World
បង្ហាញមុខសៀវភៅ “វៀតណាម៖តារាអាស៊ីដែលងើបចេញពីផេះផង់នៃសង្គ្រាម”នៅឥណ្ឌា
09/02/2017 10:34
(VOVworld)-ពិធីបង្ហាញមុខសៀវភៅ “វៀតណាម៖តារាអាស៊ីដែលងើបចេញពីផេះ ផង់នៃសង្គ្រាម” បានប្រព្រឹត្តទៅនាថ្ងៃទី៧កុម្ភៈនៅរដ្ឋធានី New Delhi
បង្ហាញមុខសៀវភៅ “វៀតណាម៖តារាអាស៊ីដែលងើបចេញពីផេះផង់នៃសង្គ្រាម”នៅឥណ្ឌា
ទំព័រដើមនៃសៀវភៅ “វៀតណាម៖តារាអាស៊ីដែលងើបចេញពីផេះផង់នៃសង្គ្រាម” (VOVworld)-ពិធីបង្ហាញមុខសៀវភៅ “វៀតណាម៖តារាអាស៊ីដែលងើបចេញពីផេះ ផង់នៃសង្គ្រាម” បានប្រព្រឹត្តទៅនាថ្ងៃទី៧កុម្ភៈនៅរដ្ឋធានី New Delhi ប្រទេសឥណ្ឌា  ។ ថ្លែងមតិក្នុងពិធី បណ្ឌិត Jitendra Das ជាអ្នកនិពន្ធមួយរូបក្នុងចំណោមអ្នកនិពន្ធ សៀវភៅនេះបានចាត់ទុកថា វៀតណាមកាន់តែម្ចាស់ការចូលរួមក្នុង បណ្តាកិច្ចព្រម ព្រៀងអន្តរជាតិនិងតំបន់ស្ទើតែទាំងអស់ហើយក្លាយទៅជាដៃគូគួរឲ្យទុកចិត្តសម្រាប់  ប្រទេសជាច្រើនលើពិភពលោក ក្នុងនោះមានឥណ្ឌាផង។ ក៏នៅក្នុងពិធីនេះដែរ ឯក  អគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Ton Sinh Thanh បានឲ្យដឹងថា នេះជា  សៀវភៅមួយក្បាលមានអត្ថប្រយោជន៍សម្រាប់និស្សិតនិងអ្នកស្រាវជ្រាវដែលមាន  បំណងស្វែងយល់អំពីវៀតណាម។          “វៀតណាម៖តារាអាស៊ីដែលងើបចេញពីផេះផង់នៃសង្គ្រាម” មានកម្រាស់ ១៦០ទំព័រសរសេរដោយអ្នកនិពន្ធជាច្រើនរូប។ ខ្លឹមសាររបស់សៀវភៅនេះផ្តោតទៅ  លើវិស័យសេដ្ឋកិច្ចរបស់វៀតណាម៕