បង្ការប្រឆាំងអំពើពុករលួយ ការខ្ជះខ្ជាយជាភារកិច្ចសំខាន់ប្រចាំ
07/11/2016 10:36
(VOVworld)-នាព្រឹកថ្ងៃទី៧វិច្ឆិកា នៅទីក្រុងហូជីមិញភាគត្បូងវៀតណាមបានប្រព្រឹត្ត ទៅសន្និសីទសំដៅទទួលយោបល់សម្រាប់សេចក្តីព្រាងគម្រោងការបូកសរុបរយៈពេល ១០ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមទី៣និទិកាលទី១០ ស្តីពី

ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh ថ្លែងមតិក្នុងសន្និសីទ (VOVworld)-នាព្រឹកថ្ងៃទី៧វិច្ឆិកា នៅទីក្រុងហូជីមិញភាគត្បូងវៀតណាមបានប្រព្រឹត្ត ទៅសន្និសីទសំដៅទទួលយោបល់សម្រាប់សេចក្តីព្រាងគម្រោងការបូកសរុបរយៈពេល ១០ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមទី៣និទិកាលទី១០ ស្តីពី “បង្កើនការដឹកនាំ របស់ បក្សចំពោះការងារបង្ការប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ”។ ចូលរួមក្នុងសន្និសីទ នេះ មានវត្តមានតំណាងមកពីទាំង៣៩ខេត្តក្រុងភាគកណ្តាល តំបន់ Tay Nguyen និង ភាគខាងត្បូងវៀតណាម។ អញ្ជើញផ្តល់អនុសាសន៍នៅសន្និសីទនេះឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានលើកច្បាស់ថា៖ “ការបង្ការប្រឆំាងអំពើពុករលួយ ខ្ជះខ្ជាយជាការងារពិបាក ស្មុគស្មាញណាស់ និងជាភារកិច្ចសំខាន់ ញឹកញាប់និងយូរអង្វែង ដែលពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍ និរន្តរភាពរបស់ប្រទេសជាតិ។អស់រយៈពេល១០ឆ្នាំអនុវត្តមក ការងារបង្ការប្រឆាំង អំពើពុករលួយមានការប្រែប្រួលយ៉ាងសកម្ម រួមចំណែកសំខាន់ទៅក្នុងការរក្សាស្ថិរភាព នយោបាយនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ”៕
Related
More




