VOV WorldVOV World
បង់ក្លាដែសប្រកាស់ទិវាបុណ្យសពថ្នាក់ជាតិក្នុងរយៈពេល ២ ថ្ងៃ
03/07/2016 07:52
(VOVworld) – នាថ្ងៃទី ២ កក្កដា នាយករដ្ឋមន្ត្រីបង់ក្លា ដែស លោកស្រី Sheikh Hasina បានប្រកាសរៀបចំទិវា បុណ្យសពថ្នាក់ជាតិក្នុងរយៈពេល ២​ថ្ងៃដើម្បីរំលឹកវិញ្ញាណ ខ័ណ្ឌបណ្តាជនរងគ្រោះក្នុងការវាយប្រហារចាប់ចំណាប់ ខ្មាំងនៅភោជនីយដ្ឋានមួយនៅរដ្ឋធានី Dhaka ដែល ធ្វើឲ្យមនុស្សយ៉ាងហោចណាស់ចំនួន ២០ នាក់ត្រូវស្លាប់ ក្នុងនោះ​ ភាគច្រើនគឺជនបរទេស។
បង់ក្លាដែសប្រកាស់ទិវាបុណ្យសពថ្នាក់ជាតិក្នុងរយៈពេល ២ ថ្ងៃ
បង់ក្លាដែសប្រកាស់ទិវាបុណ្យសពថ្នាក់ជាតិក្នុងរយៈពេល ២ ថ្ងៃ (Image: VNA) (VOVworld) – នាថ្ងៃទី ២ កក្កដា នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina បានប្រកាសរៀបចំទិវាបុណ្យសពថ្នាក់ជាតិក្នុងរយៈពេល ២​ថ្ងៃដើម្បីរំលឹក វិញ្ញាណខ័ណ្ឌបណ្តាជនរងគ្រោះក្នុងការវាយប្រហារចាប់ចំណាប់ខ្មាំងនៅភោជនី យដ្ឋានមួយនៅរដ្ឋធានី Dhaka ដែល ធ្វើឲ្យមនុស្សយ៉ាងហោចណាស់ចំនួន ២០ នាក់ត្រូវស្លាប់ ក្នុងនោះ​ ភាគច្រើនគឺជនបរទេស។ ថ្លែងមតិនៅកាណាល់ទូរ ទស្សន៍នាយប់ថ្ងៃទី ២ កក្កដា នាយករដ្ឋមន្ត្រី Sheikh Hasina បានឲ្យដឹងថា៖ ទិវាបុណ្យសពថ្នាក់ជាតិនឹងអូសបន្លាយចាប់ពីថ្ងៃទី ៣ ដល់ទី ៤ កក្កដា។ មុននោះ ថ្លែងមតិបន្ទាប់ពីកំលាំងសន្តិសុខបញ្ចប់យុទ្ធនាការរំដោះចំណាប់ខ្មាំង លោកស្រី  Sheikh Hasina បានអះអាងថា៖ បង់ក្លាដែសប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងលទ្ធិ ភេរវកម្មគ្រប់រូបសណ្ឋានហើយថ្កោលទោសយ៉ាងខ្លាំងក្លាការវាយប្រហារភេរវកម្ម ពោលខាងលើ៕