VOV WorldVOV World
បង្កលក្ខណៈងាយស្រួលឲ្យពលករមានស្នាដៃល្អទទួលបានការលើកដំកើងដ៏សក្តិសម
23/12/2016 10:33
(VOVworld)-ការកោតសរសើរដ៏សក្តិសមសម្រាប់សមូហភាពនិងបុគ្គលដែលទទួល បានស្នាដៃល្អនោះ ជាការបញ្ជាណែនាំរបស់ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh
បង្កលក្ខណៈងាយស្រួលឲ្យពលករមានស្នាដៃល្អទទួលបានការលើកដំកើងដ៏សក្តិសម
ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh ថ្លែងមតិក្នុងពិធី (VOVworld)-ការកោតសរសើរដ៏សក្តិសមសម្រាប់សមូហភាពនិងបុគ្គលដែលទទួល បានស្នាដៃល្អនោះ ជាការបញ្ជាណែនាំរបស់ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa  Binh នៅក្នុងសន្និសីទទូទាំងប្រទេសសំដៅបូកសរុបការងារប្រឡងប្រណាំងឆ្នាំ ២០១៦ និងអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០១៧។ នៅទីនេះ លោក Truong Hoa Binh បាន សំណូមពរថា កិច្ចការប្រឡងប្រណាំងនិងកោតសរសើរក្នុងឆ្នាំ២០១៧គប្បីបង្ករ លក្ខណៈងាយស្រួលដើម្បីកម្មាភិបាល យុទ្ធជន ភ្នាក់ងារ និងពលករដែលមាន  ស្នាដៃល្អនោះ ទទួលបានការលើកដំកើងនិងការកោតសរសើរដ៏សក្តិសម ជា ពិសេសនៅតំបន់ឆ្ងាយដាចស្រយាល់ ព្រំដែន កោះសមុទ្រជាដើម។         អញ្ជើញចូលរួមនិងវាយតម្លៃអំពីការងារប្រឡងប្រណាំងក្នុងឆ្នាំ២០១៦ អនុប្រ  ធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានស្នើឲ្យគណៈកម្មាធិការប្រឡងប្រ ណាំង កោតសរសើរមជ្ឈឹមបន្តអនុវត្តល្អការងារស្រាវជ្រាវ ធ្វើសេនាធិការក្នុងការ កសាងប្រព័ន្ធឯកសារគតិយុត្ត បង្កើតរបៀងច្បាប់កាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ សំដៅលើកកំពស់គុណភាពការងារប្រឡងប្រណាំងនិងកោតសរសើរ៕