បង្កើនកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មរវាងវៀតណាមនិងអ៊ីតាលី
08/11/2013 08:52
(VOVworld)-កិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មនិងវិនិ យោគរវាងបណ្ដាដំបន់របស់វៀតណាមនិងPuglia ដែល គឺជាដំបន់នាំមុខភាគខាងត្បូងអ៊ីតាលីអំពីសកម្មភាព សេដ្ឋកិច្ចវិនិយោគអន្តរជាតិ បានឈានឡើងជំហាន អភិវឌ្ឍន៍ថ្មី តាមរយៈការដែលភាគីទាំង២ឯកភាពរៀបចំ វេទិការសេដ្ឋកិច្ចPuglia-វៀតណាម សំដៅទាក់ទាញរាល់ អង្គភាពអាជីវកម្មរបស់ដំបន់នេះ និងបង្កើតការិយាល័យ សេដ្ឋកិច្ចវៀតណាមមួយនៅភាគខាងត្បូងអ៊ីតាលី។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអ៊ីតាលី Nguyen Hoang Long ធ្វើការជាមួយសម្ព័ន្ធម្ចាស់ឧស្សាហកម្មទីក្រុង Lecce ដំបន់ Puglia (Image: Vietnam+) (VOVworld)-កិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មនិងវិនិយោគ រវាងបណ្ដាដំបន់របស់ វៀតណាមនិងPuglia ដែលគឺជាដំបន់នាំមុខភាគខាងត្បូងអ៊ីតាលីអំពីសកម្មភាព សេដ្ឋកិច្ចវិនិយោគអន្តរជាតិ បានឈានឡើងជំហានអភិវឌ្ឍន៍ថ្មី តាមរយៈការដែល ភាគីទាំង២ឯកភាពរៀបចំវេទិការសេដ្ឋកិច្ចPuglia-វៀតណាម សំដៅទាក់ទាញរាល់ អង្គភាពអាជីវកម្មរបស់ដំបន់នេះ និងបង្កើតការិយាល័យសេដ្ឋកិច្ចវៀតណាមមួយ នៅភាគខាងត្បូងអ៊ីតាលីជំហានផ្លាស់ប្ដូរដ៏សកម្មគឺជាលទ្ធផលនៃដំណើរសទស្ស នៈកិច្ចការងារនៅPuglia របស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអ៊ីតាលី លោក Nguyen Hoang Long នាថ្ងៃទី៥និងទី៦ វិច្ឆិកានេះ។ នៅជំនួបសន្ទនាជាមួយរដ្ឋអំណាចដំបន់Puglia ភាគីទាំង២បានឯកភាពសហការ រៀបចំវេទិការសេដ្ឋកិច្ចPuglia-វៀតណាមនាចុងខែមិនា ឆ្នាំ២០១៤។ក្រៅពីនោះ ព្រឹត្តិការណ៍វប្បធម៍”បណ្ដាទិវាវៀតណាម”នៅដំបន់Puglia ក៏បានរៀបចំនៅចុង ខែមិនា ២០១៤ នៅទីក្រុងធំៗចំនួន២គឺ Bari និង Lecce។រាល់ព្រឹត្តិការណ៍វៀតណាម នៅដំបន់Puglia នាដំណាក់កាលពោលខាងលើនឹងចាប់ផ្ដើមសម្រាប់យុទ្ធសាស្រ្ត របស់ស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលីក្នុងការបង្កើនកិច្ចសហប្រតិបតិ្តការលើ វិស័យជាច្រើនជាមួយបណ្ដាដំបន់នៅភាគខាងត្បូងអ៊ីតាលី៕
Related






