VOV WorldVOV World
បង្កើនកិច្ចសហប្រតិបតិ្តការរវាងទីក្រុងហូជីមិញជាមួយតំបន់នានានៃរុស្ស៊ី
07/04/2015 10:38
(VOVworld) - បន្តដំណើរទស្សនកិច្ចការងារនៅវៀត ណាម នាថ្ងៃទី៧ មេសា គណៈ ប្រតិភូជាន់ខ្ពស់សហ ព័ន្ធរុស្ស៊ីដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Dmitry Medvedev បានទៅកាន់ទីក្រុងហូជីមិញ ភាគខាងត្បូង វៀតណាម។
បង្កើនកិច្ចសហប្រតិបតិ្តការរវាងទីក្រុងហូជីមិញជាមួយតំបន់នានានៃរុស្ស៊ី
(VOVworld) - បន្តដំណើរទស្សនកិច្ចការងារនៅវៀតណាម នាថ្ងៃទី៧ មេសា គណៈ ប្រតិភូជាន់ខ្ពស់សហព័ន្ធរុស្ស៊ីដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Dmitry Medvedev បានទៅកាន់ទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម។ថ្លែងមតិនៅជំនួបសន្ទនា លោក Le Hoang Quan ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានសង្កត់ ធ្ងន់ថា ទីក្រុងហូជីមិញ នឹងធ្វើអស់ពីកម្លាំងកាយចិត្ត រួមជាមួយប្រជាជនវៀតណាម បន្តពូនជ្រុំស្មារតីសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍ជាពិសេសរវាង វៀតណាមនិងរុស្ស៊ី។លោកបានឲ្យដឹងថែមទៀតថា នាបច្បុប្បន្ន កិច្ចសហប្រតិបតិ្ត ការ រវាងទីក្រុងហូជីមិញជាមួយតំបន់នានារបស់រុស្ស៊ីកំពុងដំណើរការប្រកបដោយ ប្រសិទ្ធភាព​។តំលៃប្រាក់ពាណិជ្ជកម្មរវាងទីក្រុងហូជីមិញជាមួយដៃគូនៃរុស្ស៊ីទទួល បាន៣០០ លានដុល្លាអាមេរិកក្នុងឆ្នាំ២០១៤។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Le Hoang Quan (ខាងឆ្វេង) ទទួលលោកនាយករដ្ឋមន្រ្តី Dmitry Medvedev (រូបថត៖កាសែត Tuoitre) រីឯខ្លួនវិញ លោក Dmitry Medvedev បានសម្ដែងសេចក្ដីសង្ឃឹមថា កិច្ចសហប្រតិបតិ្ត ការរវាងបណ្ដាតំបន់នៃប្រទេសទាំង២បន្តអភិវឌ្ឍន៍ ព្រមទាំងអញ្ជើញក្រុមហ៊ុននានា នៃទីក្រុងហូជីមិញចូលរួមអភិវឌ្ឍន៍បណ្ដាគំរោងការណ៍នៅរុស្ស៊ី ជាពិសេសគឺនៅ តំបន់ចុងបូព៌ា។ នាថ្ងៃដដែល លោកនាយករដ្ឋមន្រ្តី Dmitry Medvedev បានទៅទស្ស នាសាលប្រជុំ Thong Nhat ចូលរួមវេទិការអង្គភាពអាជីវកម្មវៀតណាម-រុស្ស៊ី ផងដែរ៕