VOV WorldVOV World
បង្កើនកិច្ចសហប្រតិបត្តិការរវាងក្រុមសមាជិកសភាវៀតណាម-ថៃ
06/03/2017 11:06
(VOV)_នាព្រឹកថ្ងៃទី៦មិនា នៅទីក្រុងហាណូយ គណៈប្រតិភូក្រុមសមាជិកសភាមិត្តភាពវៀតណាម-ថៃ ដឹកនាំដោយប្រធានក្រុម លោក Pham Dinh Toan បានជួបធ្វើការជាមួយគណៈប្រតិភូក្រុមសមាជិកសភាថៃ-វៀតណាម
បង្កើនកិច្ចសហប្រតិបត្តិការរវាងក្រុមសមាជិកសភាវៀតណាម-ថៃ
លោក Pham Dinh Toan ប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម-ថៃ (VOV)_នាព្រឹកថ្ងៃទី៦មិនា នៅទីក្រុងហាណូយ គណៈប្រតិភូក្រុមសមាជិកសភា មិត្តភាពវៀតណាម-ថៃ ដឹកនាំដោយប្រធានក្រុម លោក Pham Dinh Toan បានជួប ធ្វើការជាមួយគណៈប្រតិភូក្រុមសមាជិកសភាថៃ-វៀតណាម ដឹកនាំ​ដោយលោក Sak chai Tanaboonchai ប្រធានក្រុម ដែលកំពុងមានដំណើរទស្សន​កិច្ច​នៅវៀតណាម។  ថ្លែងមតិនៅទីនេះ លោក Pham Dinh Toan បានអះអាងថា៖​ទំនាក់ទំនងសហប្រតិ បត្តិការរវាងក្រុមសមាជិកមិត្តភាព បានក្លាយទៅជា​កាណាល់សំខាន់ ក្នុងសកម្ម ភាពកិច្ចការបរទេស ជាស្ព័ន្ធតភ្ជាប់រឹងមាំ​ រួម​ចំណែកពង្រឹងនិងពង្រីក​ទំនាក់ទំ នងរវាងរដ្ឋសភានិង ​ប្រជាជន​នៃប្រទេស​ទាំងពីរ។           រីឯ លោក Sakchai Tanaboonchai មានគោលបំណងថា៖នាពេលខាងមុខ​នេះ  ក្រុមសមាជិកសភាទាំងពីរ នឹងបង្កើនសកម្មភាពផ្លាស់ប្តូរព័ត៌មាន បទ​ពិសោធន៍ សកម្មភាព បង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរនិយាយរួម និង​ទំនាក់ទំនង រវាងស្ថាប័ននីតិបញ្ញាត្តិនៃប្រទេសទាំងពីរ៕