បង្កើនកិច្ចសហប្រតិបត្តិការវៀតណាមនិងបារាំង
13/06/2013 10:04
(VOV)_នាថ្ងៃទី១២ មិថុនា សន្និសីទសហប្រតិបត្តិការអាមជ្ឈការ ( កិច្ចសហប្រតិបត្តិការរវាងបណ្ដាតំបន់) វៀតណាម-បារាំង លើកទី ៩ ដោយប្រធានបទ÷ ឆ្ពោះទៅរូបសណ្ឋានថ្មីមួយ ស្ដីអំពីការអភិវឌ្ឍន៍÷ ការទទួលខុសត្រូវនិងឱកាសរបស់បណ្ដាតំបន់វៀតណាមនិងបារាំង ក៏ដូចជាដៃគូផ្សេងៗ នៅតំបន់ ត្រូវបានបិទនៅបារាំង ក្រោយរយះពេល៤ថ្ងៃធ្វើការ។

(VOV)_នាថ្ងៃទី១២ មិថុនា សន្និសីទសហប្រតិបត្តិការអាមជ្ឈការ ( កិច្ចសហប្រ តិបត្តិការរវាងបណ្ដាតំបន់) វៀតណាម-បារាំង លើកទី៩ដោយប្រធានបទ÷ឆ្ពោះទៅ រូបសណ្ឋានថ្មីមួយ ស្ដីអំពីការអភិវឌ្ឍន៍÷ ការទទួលខុសត្រូវនិងឱកាសរបស់បណ្ដា តំបន់ វៀតណាមនិងបារាំង ក៏ដូចជាដៃគូផ្សេងៗ នៅតំបន់ ត្រូវបានបិទនៅបារាំង ក្រោយរយះពេល៤ថ្ងៃធ្វើការ។ សន្និសីទបានប្រមូលផ្តុំវិភាគ វាយតំលៃ ផ្លាស់ប្តូរបទពិសោធន៍សហប្រតិបត្តិការ រវាងបណ្ដាតំបន់ បណ្ដាបញ្ហានៅសេសសល់ ផ្លាស់ប្តូរ និង ស្រុះចិត្តគំនិតអំពីទិសដៅបង្កើនកិច្ចសហប្រតិតបត្តិការ…។ល។ ថ្លែងមតិជា មួយមជ្ឈ ដ្ឋានសារព៏ត៍មាន អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានអះអាងថា÷ “ បណ្ដាខ្លឹមសារ ប្រធានបទ ដែលបានយកមកពិភាក្សានៅក្នុងសន្និសីទ លើកទី៩នេះ ដូចជា÷អប់រំ រៀបចំនគរ បរិស្ថាន…ជាដើម សុទ្ធតែបំពេញរាល់តម្រូវ ការចាំបាច់របស់តំបន់ផ្សេងៗនៅវៀតណាម និងក៏សមស្របជាមួយផលប្រយោ ជន៍ របស់តំបន់នានារបស់បារាំង។” សន្និសីទសហប្រតិបត្តិការអាមជ្ឈការវៀតណាម-បារាំង លើកទី៩(http://www.baodongnai.com.vn/) ឆ្លើយបទសម្ភាសន៍របស់អ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាមប្រចាំ នៅបារាំងលោក Dominique Cap អភិបាលទីក្រុង Plougastel បានលើកឡើង ទិសដៅថ្មី ដើម្បីកិច្ចសហប្រតិបត្តិការអាមជ្ឈការប្រកបដោយមានប្រសិទ្ធិភាព ជាង÷ “ តាមខ្ញុំ ក្នុងដំណាក់កាលជាបន្ត យើងត្រូវយកចិត្តទុកដាក់ដល់គុណភាពជាងបរិមាណក្នុងកិច្ចសហប្រតិបត្តិការ។ទីពីរគឺ យើងត្រូវប្រមូលផ្តុំចូលក្នុងគំរោងការណ៍នានារបស់តំបន់ បណ្ដាគំរោងការណ៍លើកកំពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន បរិស្ថាន សុវត្ថិភាពម្ហូបអាហារ…ជាដើម។” បញ្ចប់សន្និសីទ បណ្ដាតំបន់នៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន៧ ក្នុងបណ្ដាវិស័យ÷សុខាភិបាល អប់រំ …ជាដើម៕
Related






