VOV WorldVOV World
បង្កើតគណៈកម្មាការបញ្ជាយុទ្ធសាស្ត្រក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុន។
15/08/2012 08:48
VOV-នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម Nguyen Tan Dung ទើបនឹងបាន​ចុះហត្ថលេខាលើសេចក្តីសំរេច បង្កើតគណៈកម្មាការបញ្ជាយុទ្ធសាស្ត្រ​ឧស្សាហូបនីយកម្ម របស់ វៀតណាមក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាង វៀតណាម-ជប៉ុនឆ្ពោះទៅឆ្នាំ២០២០។
បង្កើតគណៈកម្មាការបញ្ជាយុទ្ធសាស្ត្រក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុន។
បង្កើតគណៈកម្មាការបញ្ជាយុទ្ធសាស្ត្រឧស្សាហូបនីយកម្មក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុន។        VOV-នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម Nguyen Tan Dung ទើបនឹងបាន​ចុះហត្ថលេខាលើសេចក្តីសំរេចបង្កើតគណៈកម្មាការបញ្ជាយុទ្ធសាស្ត្រ​ឧស្សាហូបនីយកម្មរបស់វៀតណាមក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាង វៀតណាម-ជប៉ុនឆ្ពោះទៅឆ្នាំ២០២០។ គណៈកម្មាការបញ្ជាមានមុខងារជួយ​ឲ្យ​នាយករដ្ឋមន្ត្រីរដ្ឋាភិបាលក្នុងការស្រាវជ្រាវសហការដោះស្រាយបណ្ដាភារកិច្ច​ទាក់ទិនដល់ការអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មជាមួយកិច្ចសហប្រតិបត្តិការរបស់ ភាគី​ជប៉ុន។ គណៈកម្មាការបញ្ជាមានភារៈកិច្ចសហប្រតិបត្តិការជាមួយភាគី ជប៉ុនសំដៅ​កសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មសំខាន់និងកំណត់ ផ្នែកឧស្សាហកម្ម មួយចំនួនរបស់វៀតណាមដែលមានសក្ខានុភាពដើម្បីផ្ដល់ អាទិភាពអភិវឌ្ឍន៍ក្នុងដំណាក់កាលដល់ឆ្នាំ២០២០ដែលត្រូវបានជប៉ុនយកចិត្ត ទុកដាក់វិនិយោគអភិវឌ្ឍន៍។​ទន្ទឹមនឹងនោះ​គណៈកម្មាកាបញ្ជាក៏មានភារកិច្ច សហប្រតិបត្តិការជាមួយភាគីជប៉ុនដើម្បីកសាង​ផែនការសកម្មភាំពអភិវឌ្ឍន៍ ប្រមូលផ្តុំបណ្ដាផ្នែកឧស្សាហកម្មសំខាន់ដែលបាន​កំណត់៕