VOV WorldVOV World
បណ្ដាភាគីនៅលីប៉ីខិតមកជិតការបង្កើតរដ្ឋាភិបាលសាមគ្គីភាព
14/09/2015 10:02
Vovworld-បេសកជនពិសេសអង្គគារសហប្រជាជាតិទទួល បន្ទុកអំពី​លីប៉ី​ទន្ទឹមនឹងនោះជាប្រធានក្រុមបេសកម្ម
បណ្ដាភាគីនៅលីប៉ីខិតមកជិតការបង្កើតរដ្ឋាភិបាលសាមគ្គីភាព
បណ្ដាភាគីនៅលីប៉ីខិតមកជិតការបង្កើតរដ្ឋាភិបាលសាមគ្គីភាព (PTI)         Vovworld-បេសកជនពិសេសអង្គគារសហប្រជាជាតិទទួលបន្ទុកអំពី​លីប៉ី ​ទន្ទឹមនឹងនោះជាប្រធានក្រុមបេសកម្មអង្គការសហប្រជាជាតិប្រចាំនៅលីប៉ី (MANUL) លោក Bernardino Leon នាថ្ងៃតី១៣កញ្ញាបានឲ្យដឹងថា បណ្ដាភាគី​នៅ លីប៉ីបានខិតមកជិតនឹងការបង្កើតរដ្ឋាភិបាលសាមគ្គីភាពជាតិ តាមស្មារតី​សេចក្តី ព្រមព្រៀងសន្តិភាពដោយអអ្គការសហប្រជាជាតិគាំពារ។ លោក Leon បានឲ្យដឹង ថា បណ្ដាភាំគីបានឯកភាពអំពីចំនុចសំខាន់មួយចំនួន។ រាល់មតិនៃ​មហាសន្និបាត ប្រជាជនទូទាំងប្រទេស (GNC គឺរដ្ឋសភាចាស់របស់លីប៉ី)បានដាក់​ចូលសេចក្តីព្រាង កិច្ចព្រមព្រៀងសន្តិភាពវិសោធនកម្ម ទន្ទឹមនឹងនោះអំពាវនាវ​រដ្ឋាភិបាលនៅ Tobruk យល់ព្រមនឹងការធ្វើវិសោធនកម្មនេះដើម្បីផលប្រយោជន៍​នៃ​ប្រទេសជាតិ៕