VOV WorldVOV World
បណ្ដាភាគីប្រឆាំងនៅយេម៉ែនជួបចរចារស្តីពីបញ្ហាសំខាន់ៗ
06/05/2016 07:10
(VOVworld) – បេសកជនពិសេស អ.ស.ប. ទទួលបន្ទុក បញ្ហានៅយេម៉ែន លោក Ismail Ould Cheikh Ahmed បានឲ្យដឹងថា៖ បណ្ដាភាគីប្រឆាំងនៅយេម៉ែនបាន ដំណើរការចរចារផ្ទាល់អំពីបញ្ហាសន្តិសុខនៅប្រទេស មជ្ឈឹមបូព៌ារនេះនៅកូវ៉េតនាថ្ងៃទី ៥ ឧសភា។
បណ្ដាភាគីប្រឆាំងនៅយេម៉ែនជួបចរចារស្តីពីបញ្ហាសំខាន់ៗ
បណ្ដាភាគីប្រឆាំងនៅយេម៉ែនជួបចរចារស្តីពីបញ្ហាសំខាន់ៗ (Image: VNA) (VOVworld) – បេសកជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហានៅយេម៉ែន លោក Ismail Ould Cheikh Ahmed បានឲ្យដឹងថា៖ បណ្ដាភាគីប្រឆាំងនៅ យេម៉ែនបាន ដំណើរការចរចារផ្ទាល់អំពីបញ្ហាសន្តិសុខនៅប្រទេសមជ្ឈឹម បូព៌ារនេះនៅកូវ៉េតនាថ្ងៃទី ៥ ឧសភា។ ក្រុមចរចារនានាបានពិភាក្សាអំពី ដំណោះស្រាយបញ្ហាសន្តិ សុខនិងនយោបាយ ក៏ដូចជា ការដោះលែងឈ្លើយ សឹក។​ ក្រោយរយៈពេល ៣ សប្តាហ៍ធ្វើការ ប៉ុន្តែ ភាគីនានាមិនទាន់ទទួល បានការបោះជំហានណាមួយឡើយ ដោយសារ ភាគីនានានៅថ្កោលទោស ដាក់គ្នាអំពីការរំលោភលើបទឈប់បាញ់ ដែលចូលជាធរមានពីថ្ងៃទី ១១ មេសា កន្លងទៅ។ ថ្លែងមតិនៅសន្និសីទកាសែត មួយ​នៅកូវ៉ែត លោក Cheikh Ahmed បានលើកច្បាស់ថា៖ ការរំលោភលើបទ ឈប់បាញ់បាន ធ្វើឲ្យស្ថានភាពស្មុគស្មាញថែមទៀត៕