VOV WorldVOV World
បណ្ដាភារកិច្ចអាទិភាពរបស់អគ្គលេខាធិការអាស៊ានថ្នី Le Luong Minh
21/11/2012 08:37
(VOVworld) – បន្ទាប់ពីសន្និសីទកំពូលអាស៊ានលើកទី ២១ បានបិទនៅ រាជធានី ភ្នំពេញ កម្ពុជា បណ្ដាថ្នាក់ ដឹកនាំជាន់ខ្ពស់របស់អាស៊ានបានជ្រើសតាំងជាផ្លូវការ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Luong Minh ធ្វើជាអគ្គលេខាធិការអាស៊ាន អាណត្តិ ២០១៣-២០១៧។
បណ្ដាភារកិច្ចអាទិភាពរបស់អគ្គលេខាធិការអាស៊ានថ្នី Le Luong Minh
(VOVworld) – បន្ទាប់ពីសន្និសីទកំពូលអាស៊ានលើកទី ២១ បានបិទនៅ រាជធានី  ភ្នំពេញ កម្ពុជា បណ្ដាថ្នាក់ដឹកនាំជាន់ខ្ពស់របស់អាស៊ានបានជ្រើសតាំងជាផ្លូវការ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Luong Minh ធ្វើជាអគ្គលេខាធិការ អាស៊ាន អាណត្តិ ២០១៣-២០១៧។ ក្នុងសន្និសីទការសែត ក្រោយពីសន្និសីទ បញ្ចប់ លោក Le Luong Minh បានអះអាងថា៖ លោកនឹងខំប្រឹងប្រែងអស់ពីកំលាំង កាយចិត្តសម្រេចភារកិច្ចក្នុងឋានៈថ្មីនេះ។ ដើម្បីអនុវត្តបណ្ដាភារកិច្ចរបស់អាស៊ាន លោក Le Luong Minh ចាត់ទុកថា៖ “ដើម្បីអនុវត្តបណ្ដាភារកិច្ចអាទិភាពប្រកបដោយជោគជ័យ អាស៊ានត្រូវការមាន បរិយាកាសសន្តិភពនិងស្ថិរភាព។ ក្នុងកាលៈទេសៈ តំបន់មានបំរែបំរួលស្មុគស្មាញ ជាច្រើន ពិសេសគឺ ជំលោះអធិបតេយ្យភាពកោះ សមុទ្រនៅសមុទ្រខាងកើត អគ្គលេ​ខាធិការអាស៊ានត្រូវយកចិត្តទុកដាក់ជំរុញការអនុវត្តនិងគោរពតាមសេចក្តី ថ្លែងការស្តីពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ក៏ដូចជា ការកសាងក្រមប្រតិវត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ផងដែរ។ ដើម្បីរក្សារសន្តិភាព ស្ថិភាពក្នុងតំបន់ ការធានាអនុវត្តអនុសញ្ញាអាស៊ី-អាគ្នេយ៍ គ្មានអាវុធនុយក្លេអែរគឺសំខាន់ណាស់។” លោក Le Luong Minh នឹងចាប់ផ្តើមបេសកម្មការទូត ចាប់ពីថ្ងៃទី ១ មករា ឆ្នាំ ២០១៣ តទៅ៕ លោក Le Luong Minh នឹងចាប់ផ្តើមបេសកម្មការទូត ចាប់ពីថ្ងៃទី ១ មករា ឆ្នាំ ២០១៣ តទៅ៕ (Image: Internet)

More