បណ្ដាខេត្តភាគកណ្ដាលរងការខូចខាតដ៏ធ្ងន់ធ្ងរដោយខ្យល់ព្យុះ
26/10/2013 08:38
Vovworld-នាព្រឹកថ្ងៃទី២៦តុលាសមាជិកការិយាល័យនយោបាយនិងជាសមាជិកអចិន្ត្រៃយ៍គណៈលេខាលោក Le Hong Anh បានមកត្រួតពិនិត្យការងារជំនះពុះពារលើការខូចខាតដោយខ្យល់ព្យុះ Wutip ដែលបណ្ដាលឡើងនៅស្រុក Vinh Linh ខេត្ត Quang Tri។

លោក Le Hong Anh បានមកត្រួតពិនិត្យការងារជំនះពុះពារលើការខូចខាតដោយខ្យល់ព្យុះ Wutip នៅស្រុក Vinh Linh ខេត្ត Quang Tri។ (VOV) Vovworld-នាព្រឹកថ្ងៃទី២៦តុលាសមាជិកការិយាល័យនយោបាយនិងជាសមាជិកអចិន្ត្រៃយ៍គណៈលេខាលោក Le Hong Anh បានមកត្រួតពិនិត្យការងារជំនះពុះពារលើការខូចខាតដោយខ្យល់ព្យុះ Wutip ដែលបណ្ដាលឡើងនៅស្រុក Vinh Linh ខេត្ត Quang Tri។ ថ្លែងមតិនៅពិធីធ្វើការជាមួយថ្នាក់ដឹកនាំស្រុក Vinh Linh និងខេត្ត Quang Tri លោក Le Hong Anh បានឲ្យដឹងថា រដ្ឋាភិបាលកំពុងប្រមូលផ្ដុំការខូចខាតដើម្បីដកថវិការរដ្ឋជួយឧបត្ថម្ភបណ្ដាដំបន់ជំនះពុះពារលើផលវិបាកនៃគ្រោះធម្មជាតិ។ ខ្យល់ព្យុះចំនួន៣គឺ Usagi, Wutip, Nari បានបក់បោកចូលបណ្ដាខេត្តភាគ កណ្ដាលក្នុងរយៈពេលជិត១ខែកន្លងមកបានធ្វើឲ្យមនុស្ស៥១នាក់ត្រូវស្លាប់ ៦រយនាក់រងរបួសនិងការខូចខាតប្រមាណ១៦លានលានដុង។ ចំពោះការខូចខាតដ៏ធ្ងន់ធ្ងររបស់វគ្គខ្យល់ព្យុះទសកជំនន់នាពេលកន្លងមក គណៈកម្មាធិការអចិន្ត្រៃយ៍មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានស្នើររដ្ឋាភិបាលបញ្ជាប្រព័ន្ធធនាគារផ្អាក់ការប្រមូលបំណូល ជួយឧបត្ថម្ភការប្រាក់សំរាប់បណ្ដាគ្រួសារដែល បានខ្ចីទុនវិនិយោគផលិតកម្ម។ គិតមកដល់ថ្ងៃទី១៥តុលា រណសិរ្សមាតុភូមិវៀតណាមទទួលបានការជួយឧបត្ថម្ភពីបណ្ដាបុគ្គលអង្គការនិងប្រជាជនប្រមាណ៨៤ ពាន់លានដុងសំដៅជួយឧបត្ថម្ភជនរួមជាតិភាគកណ្ដាលជំនះពុះពារលើផល វិបាកនៃព្យុះទឹកជំនន់៕
Related
More





