VOV WorldVOV World
បណ្ដាក្រសួងផ្នែកសហការលើកកំពស់ប្រសិទ្ធភាពនៃបណ្ដាចលនា
26/03/2014 10:05
Vovworld-នាពេលកន្លងមក រណសិរ្សមាតុភូមិវៀតណាមនិងអង្គការ​ជាសមាជិកបានសហការជាមួយស្ថាប័នរដ្ឋរៀបចំបណ្ដាចលនាប្រឡងប្រណាំងស្នេហា​ជាតិរួមចំណែកជាក់ស្ដែងទៅក្នុងការអនុវត្តគោលដៅសេដ្ឋកិច្ចសង្គមនៃប្រទេសជាតិ
បណ្ដាក្រសួងផ្នែកសហការលើកកំពស់ប្រសិទ្ធភាពនៃបណ្ដាចលនា
សន្និសីទផ្លាស់ប្តូរបទពិសោធន៍និងបង្កើនសហការដើម្បីលើកកំពស់ប្រសិទ្ធភាពនៃបណ្ដាចលនា ប្រឡងប្រណាំងស្នេហាជាតិ (VOV)         Vovworld-នាពេលកន្លងមក រណសិរ្សមាតុភូមិវៀតណាមនិងអង្គការ​ជា សមាជិកបានសហការជាមួយស្ថាប័នរដ្ឋរៀបចំបណ្ដាចលនាប្រឡងប្រណាំង ស្នេហា​ជាតិរួមចំណែកជាក់ស្ដែងទៅក្នុងការអនុវត្តគោលដៅសេដ្ឋកិច្ចសង្គមនៃ ប្រទេសជាតិដូចជាចលនា “ប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពវប្បធម៍​នៅ ទីប្រជុំ​ជន” ចលនា “ជនវៀតណាមផ្ដល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម” ជាដើម។ នៅសន្និសីទផ្លាស់ប្តូរបទពិសោធន៍និងបង្កើនសហការដើម្បីលើកកំពស់ ប្រសិទ្ធភាពនៃបណ្ដាចលនាប្រឡងប្រណាំងស្នេហាជាតិក្រោមអធិបតីភាពរបស់ ប្រធានគណៈកម្មាធិការ​មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan នាព្រឹក​ថ្ងៃទី២៦មិនានៅទីក្រុងហាណូយ បណ្ដាដំណាងបានសង្កត់ធ្ងន់ថា ដើម្បីពង្រីក​ថែមទៀតលទ្ធផលនៃបណ្ដាចលនា នាពេលខាងមុខគណៈកម្មាធិការ មជ្ឈឹម​រណសិរ្សមាតុភូមិវៀតណាមនិងអង្គការសមាជិកនានាឯកភាពខ្លឹមសារស្នូល​ដើម្បីសហការអនុវត្ត​បង្កើតបំរែបំរួលច្បាស់លាស់ក្នុងការអនុវត្តបណ្ដាចលនា​នៅ​ ទីប្រជុំជន ឆ្ពោះទៅអនុវត្តចលនាមានចរិតលក្ខណៈប្រជាជនទាំងមូល ប្រទេស ទាំងមូល៕

More