បណ្តាញភេរវកម្មជាច្រើននៅអាល់ហ្សេរីនិងទុយនីស៊ីត្រូវបានបំផ្លាញចោល
06/05/2016 10:33
(VOVworld) – បណ្ដាកំលាំងសន្តិសុខអាល់ហ្សេរីបានបំ ផ្លាញចោលបណ្តាញផ្តល់ ហិរញ្ញវត្ថុសំរាប់បណ្ដាក្រុមភេរវកម្ម មួយដែលកំពុងធ្វើសកម្មភាពនៅខេត្តក្រុងនានារបស់ប្រទេសនេះ។

បណ្តាញភេរវកម្មជាច្រើននៅអាល់ហ្សេរីនិងទុយនីស៊ីត្រូវបានបំផ្លាញចោល (Image: VNA) (VOVworld) – បណ្ដាកំលាំងសន្តិសុខអាល់ហ្សេរីបានបំផ្លាញចោលបណ្តាញផ្តល់ ហិរញ្ញវត្ថុសំរាប់បណ្ដាក្រុមភេរវកម្មមួយដែលកំពុងធ្វើសកម្មភាពនៅខេត្តក្រុង នានារបស់ប្រទេសនេះ។ រដ្ឋមន្ត្រីការពារជាតិអាល់ហ្សេរី នាថ្ងៃទី ៥ ឧសភា បាន ឲ្យ ដឹងថា៖ បណ្តាញពោលខាងលើរួមមានមុខសញ្ញាគ្រោះថ្នាក់ចំនួន ៤ នាក់ដែល ផ្តល់ជំនួយខាងហិរញ្ញវត្ថុសំរាប់បណ្ដាក្រុមភេរវកម្មនៅរដ្ឋធានី Alger ទីក្រុង Batna និងទីក្រុង Borj Bouariji ដើម្បីពួកគេទិញអាវុធថ្នាំខុសច្បាប់ពីលីប៊ី។ នាថ្ងៃ ដដែល កំលាំងសន្តិសុខទុយនីស៊ីបានកំចាត់ចោលក្រុមភេរវកម្មចំនួន ២ ដែល មានទំនាក់ទំនងជាមួយបណ្ដាញភេរវកម្ម Al Qaeda ប្រចាំនៅ អាហ្វិ្រកខាងជើង (AQIM) ផងដែរ៕
Related






