បណ្ដាប្រទេសកម្មសិទ្ធិអាវុធនុយក្លេអ៊ែរបន្តទំនើបភាវូបនីយកម្ម
13/06/2016 10:41
(VOVworld) – ដំណើរកាត់បន្ថយបរិមាណអាវុធនុយក្លេ អ៊ែរលើពិភពលោកកំពុងប្រព្រឹត្តទៅ ដ៏យឺតយ៉ាវ ដោយសារ មហាអំណាចទាំងឡាយលើពិភពលោកដែលមានកម្មសិទ្ធិ ប្រភេទ អាវុធនេះកំពុងបន្តទំនើបភាវូបនីយកម្មឃ្លាំង អាវុធនុយក្លេអ៊ែររបស់ខ្លួន។

បណ្ដាប្រទេសកម្មសិទ្ធិអាវុធនុយក្លេអ៊ែរបន្តទំនើបភាវូបនីយកម្ម (Image: VNA) (VOVworld) – ដំណើរកាត់បន្ថយបរិមាណអាវុធនុយក្លេអ៊ែរលើពិភពលោកកំពុង ប្រព្រឹត្តទៅ ដ៏យឺតយ៉ាវ ដោយសារ មហាអំណាចទាំងឡាយលើពិភពលោកដែល មានកម្មសិទ្ធិប្រភេទ អាវុធនេះកំពុងបន្តទំនើបភាវូបនីយកម្មឃ្លាំងអាវុធនុយ ក្លេអ៊ែររបស់ខ្លួន។ នេះគឺជាសន្និដ្ឋាន ដែលត្រូវបាននាំចេញក្នុងរបាយការណ៍នៃ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) បានប្រកាសនាថ្ងៃទី ១៣ មិថុនា។ គិតដល់ដើមឆ្នាំ ២០១៦ មក មានប្រទេសចំនួន ៩ មានកម្មសិទ្ធិ អាវុធនុយក្លេអ៊ែររួមមាន៖ អាមេរិក រុស្ស៊ី អង់គ្លេស បារាំង ចិន ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែលនិងកូរ៉េខាងជើង ដោយមានអង្គភាពអាវុធនុយក្លេអ៊ែរចំនួន ៤១២០។ ក្នុងនោះ អាមេរិកនិងរុស្ស៊ីគឺជាមហាអំណាចចំនួន ២ ដែលមានចំនួន គ្រាប់នុយក្លេអ៊ែរច្រើនបំផុត៕
Related






