VOV WorldVOV World
បណ្ដាប្រទេសអាហ្វ្រីកបានប្រជុំពិភាគ្សាដើម្បីទប់ទល់នឹង Boko Haram
06/04/2015 07:12
Vovworld-ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាហ្វ្រីកកណ្ដាល និងអាហ្វ្រីកខាង​លិចនឹងប្រជុំនាថ្ងៃទី៨មេសាខាងមុខ
បណ្ដាប្រទេសអាហ្វ្រីកបានប្រជុំពិភាគ្សាដើម្បីទប់ទល់នឹង Boko Haram (Reuters)         Vovworld-ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាហ្វ្រីកកណ្ដាលនិងអាហ្វ្រីកខាង​លិច នឹងប្រជុំនាថ្ងៃទី៨មេសាខាងមុខដើម្បីដាក់ចេញយុទ្ធសាស្ត្ររួមមួយទប់ទល់នឹងការ គំរាមកំហែងពីក្រុមឥស្លាមជ្រុលនិយម Boko Haram កិច្ចប្រជុំជាន់ខ្ពស់​នេះដោយ សហគមន៍សេដ្ឋកិច្ចបណ្ដាប្រទេសអាហ្វ្រីកខាងលិច (ECOWAS) និង​សហគមន៍ សេដ្ឋកិច្ចបណ្ដាប្រទេសអាហ្វ្រីកកណ្ដាល (ECCAS) រៀបចំនៅ​ប្រទេសហ្គីណេប៊ីហ្សូ។ អង្គការទាំងពីរនេះបានសំរេចចិត្តធ្វើសកម្មភាពខណៈ​ដែលក្រុមឥស្លាមជ្រុលនិយម Boko Haram បានបង្កើនការវាយប្រហារដ៏បង្ហូ​ឈាមតម្រង់ទៅលើនីហ្សេរីយ៉ា នីហ្សេ កាមេរូននិងសាធារណៈរដ្ឋឆាដ បណ្ដាល​នូវផលវិបាកដ៏ធ្ងន់ធ្ងរសំរាប់ប្រទេសទាំងនេះ និងបណ្ដាលអស្ថិរភាពនៅដំបន់។ នេះនឹងជាកិច្ចប្រជុំដំបូងរបស់ថ្នាក់ដឹកនាំដំបន់ដើម្បី ពិភាគ្សាវិធានការទប់ទល់​នឹង Boko Haram៕

More