VOV WorldVOV World
បណ្ដាប្រទេសអាមេរិកខាងជើងសំរេចបានកិច្ចព្រមព្រៀងស្ដីអំពីថាមពលនិងបរិស្ថាន
30/06/2016 08:12
(VOVworld) - នាព្រឹកព្រលឹមថ្ងៃទី៣០ មិថុនា តាម ម៉ោងវៀតណាម សន្និសីទកំពូលទ្វីបអាមេរិកខាងជើង បានបញ្ចប់ដោយការ ថ្នាក់ដឹកនាំនានាបានឯកភាព លើការបង្រួបបង្រួមគោលនយោបាយថាមពលនិង បរិស្ថាន ព្រមទាំងប្រកាសជាផ្លូវការនូវផែនការធ្វើសកម្មភាពដៃគូអាកាសធាតុ ថាមពលស្អាតនិងបរិស្ថានអាមេរិកខាងជើង។
បណ្ដាប្រទេសអាមេរិកខាងជើងសំរេចបានកិច្ចព្រមព្រៀងស្ដីអំពីថាមពលនិងបរិស្ថាន
នាយករដ្ឋមន្រ្តីប្រទេសម្ចាស់ផ្ទះលោកJustin Trudeau (កណ្ដាល) ប្រធានាធិបតីអាមេរិកលោក Barack Obama (ស្ដាំ) និងប្រធានាធិបតីម៉ិកស៊ិកលោក Enrique Pena Nieto នៅសន្និសីទនេះនាថ្ងៃទី២៩ មិថុនា (VOVworld) - នាព្រឹកព្រលឹមថ្ងៃទី៣០ មិថុនា តាមម៉ោងវៀតណាម សន្និសីទកំពូល ទ្វីបអាមេរិកខាងជើងបានបញ្ចប់ដោយការ ថ្នាក់ដឹកនាំនានាបានឯកភាពលើការ បង្រួបបង្រួមគោលនយោបាយថាមពលនិងបរិស្ថាន ព្រមទាំង ប្រកាសជាផ្លូវការនូវ ផែនការធ្វើសកម្មភាពដៃគូអាកាសធាតុ ថាមពលស្អាតនិង បរិស្ថានអាមេរិកខាងជើង ។នាយករដ្ឋមន្រ្តីប្រទេសម្ចាស់ផ្ទះលោកJustin​ Trudeau ប្រធានាធិបតីអាមេរិកលោក Barack Obama និងប្រធានាធិបតីម៉ិកស៊ិកលោក Enrique Pena Nieto បានរួមគ្នាប្រកាស ផែនការធ្វើសកម្មភាពដើម្បីបរិស្ថាននៅសន្និសីទ។ផែនការនេះបានកំណត់ច្បាស់ នូវគោលដៅនិងការបោះជំហានជាក់ស្ដែងសំដៅឆ្ពោះទៅទំនាក់ទំនងដៃគូយូរ អង្វែងនៅតំបន់ក្នុងការជំរុញថាមពល​ សេដ្ឋកិច្ចបៃតង កំណើននិរន្តរភាព ប្រឆាំង បម្រែបម្រួលអាកាសធាតុនិងបង្កើន លក្ខណៈប្រកួតប្រជែង។ជាពិសេសគឺ ប្រទេស ទាំងអស់បានយល់ស្របគ្នាថា ដល់ឆ្នាំ២០២៥ ថាមពលស្អាតនឹងស្រូបយក៥០% នៃបរិមាណថាមពលសរុបនៅ អាមេរិកខាងជើង៕