បណ្ដាប្រទេសអាមេរិកឡាទិនប្រឆាំងជំទាស់ផែនការដាក់ទណ្ឌកម្មចំពោះ Venezuela
25/05/2014 09:01
(VOVworld) - រដ្ឋាភិបាលនៃបណ្ដាប្រទេសអាមេរិកឡាទិន បានប្រឆាំងជំទាស់ផែនការ ដាក់ទណ្ឌកម្មចំពោះប្រទេស Venezuela របស់សមាជិកសភាអាមេរិកដែលទាក់ទិន ដល់វិបត្តិនយោបាយនៅប្រទេសនេះ។

រដ្ឋមន្ត្រីការបរទេសវេណេសូអេឡា Jaua (Image: Vietnam+) (VOVworld) - រដ្ឋាភិបាលនៃបណ្ដាប្រទេសអាមេរិកឡាទិនបានប្រឆាំងជំទាស់ផែន ការ ដាក់ទណ្ឌកម្មចំពោះប្រទេស Venezuela របស់សមាជិកសភាអាមេរិកដែលទាក់ទិន ដល់វិបត្តិនយោបាយនៅប្រទេសនេះ។ ក្នុងសេចក្តីថ្លែងការដែលបាននាំចេញនាថ្ងៃទី ២៤ ឧសភា នៅសន្និសីទរដ្ឋមន្ត្រីការបរទេសនៃសម្ព័ន្ធភាពបណ្ដាប្រទេសអាមេរិកឡា ទិននៅ Ecuador បានអះអាងថា៖ ពង្រាងច្បាប់ពោលខាងលើរបស់អាមេរិកនឹងរំលោភ លើបញ្ហាផ្ទៃក្នុងរបស់ Venezuela និងបំផ្លិចផ្លាញរាល់ការខំប្រឹងប្រែងជំរុញការសន្ទនា រវាងរដ្ឋាភិបាល Venezuela ជាមួយភាគីប្រឆាំងនៅប្រទេសនេះ។ តាមផែនការ នាថ្ងៃទី ២៨ ឧសភា សភាជាន់ទាបអាមេរិកនឹងពិភាក្សាអំពីពង្រាងច្បាប់មួយដែលស្នើឲ្យរដ្ឋ អំណាចនៃប្រធានាធាធិបតី Barack Obama ហ៊ុំព័ទ្ធទិដ្ឋកានិងទ្រព្យសម្បត្តិនៃបណ្ដា មន្ត្រី Venezuela ដែលត្រូវបាអាមេរិកចោទប្រកាន់ពីបទរំលោភអំណាចក្នុង រយៈពេល ៣ ខែ ប្រព្រឹត្តទៅវិបត្តិនៅប្រទេសអាមេរិកឡាទិននេះ៕
Related






