បណ្ដាប្រទេសអឺរ៉ុបខាងត្បូងអះអាងជាថ្មីម្តងទៀតននូវកិច្ចសន្យាដើម្បី EU រឹងមាំនិងសាមគ្គីភាព
11/04/2017 10:34
(VOVworld) – នាថ្ងៃទី ១០ មេសា បណ្ដាប្រទេសអឺរ៉ុបខាង ត្បូងបានអះអាងជា ថ្មីម្តងទៀតនូវកិច្ចសន្យាដើម្បី សហភាពអឺរ៉ុប (EU) រឹងមាំនិងសាមគ្គីភាពមួយ។

បណ្ដាប្រទេសអឺរ៉ុបខាងត្បូងអះអាងជាថ្មីម្តងទៀតននូវកិច្ចសន្យាដើម្បី EU រឹងមាំនិងសាមគ្គីភាព(VNA) (VOVworld) – នាថ្ងៃទី ១០ មេសា បណ្ដាប្រទេសអឺរ៉ុបខាងត្បូងបានអះអាងជា ថ្មីម្តងទៀតនូវកិច្ចសន្យាដើម្បីសហភាពអឺរ៉ុប (EU) រឹងមាំនិងសាមគ្គីភាពមួយ។ នេះគឺជាខ្លឹមសារស្នូលក្នុងសេចក្តីថ្លែងការណ៍ទីក្រុង Madrid ដែលត្រូវបាននាំ ចេញបន្ទាប់ពីសន្និសីទជាន់ខ្ពស់ថ្នាក់ដឹកនាំបណ្ដាប្រទេសអឺរ៉ុបខាងត្បូង។ សន្និសីទជាន់ខ្ពស់លើកនេះបានពិភាក្សាអំពីអនាគតរបស់ EU ក្រោយពីការ ចាក ចេញពី EU ឬហៅថា Brexit។ ថ្លែងមតិបន្ទាប់ពីសន្និសីទ នាយករដ្ឋម្រី អេស្ប៉ាញលោក Mariano Rajoy បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃស្មារតី សាមគ្គីភាពរវាងប្រទេស EU ទាំង ២៧ ហើយលោកនឹងគាំទ្រការចរចារដែល ត្រូវបានចាត់ទុកគឺ «ស្លាប់រស់» ខាងមុខ សំដៅធានាឲ្យបានផលប្រយោជន៍ របស់ប្រជាពលរដ្ឋ EU ។ រីឯខ្លួនវិញ ប្រធានាធិបតីបារាំង លោក Francois Hollande បានឲ្យដឹងថា៖ ការដែល EU ទទួលបានគោលជំហររួមគឺសំខាន់ ណាស់ដោយសារ នេះគឺជាកត្តាចាំបាច់ដើម្បីធានាអត្ថប្រយោជន៍របស់ប្រជា ពលរដ្ឋ EU ដែលកំពុងរស់នៅនៅអង់គ្លេសនិងផ្ទុយទៅវិញ។ ថ្នាក់ដឹកនាំទាំង នេះសុទ្ធតែមានគោលបំណងមានទំនាក់ទំនងជិតស្និទ្ធជាមួយអង់គ្លេសបន្ទាប់ ពីប្រទេសនេះលែងជាសមាជិករបស់ប្លុកនៃតទៅ។ ក្រៅពីបញ្ហាពោលខាងលើ សេចក្តីថ្លែងការណ៍ក៏អំពាវនាវសម្រេចដំណើរការរៀបចំសម្ព័ន្ធភាពធនាគារ ក្នុងនោះមានការបង្កើតប្រព័ន្ធធានារ៉ាប់រងប្រាក់បញ្ញើអឺរ៉ុបផងដែរ៕
Related






