បណ្ដាប្រទេសសកម្មជួយឧបត្ថម្ភស្វែងរកយន្តហោះ QZ៨៥០១
31/12/2014 11:56
Vovworld-ក្នុងរាត្រីថ្ងៃទី៣០ធ្នូ សកម្មភាពស្វែងរកយន្តហោះ មានផ្លាក QZ៨៥០១ របស់ AirAsia ឥណ្ឌូនេស៊ីនៅសមុទ្រ Java

បណ្ដាប្រទេសសកម្មជួយឧបត្ថម្ភស្វែងរកយន្តហោះ QZ៨៥០១ (AFP) Vovworld-ក្នុងរាត្រីថ្ងៃទី៣០ធ្នូ សកម្មភាពស្វែងរកយន្តហោះមានផ្លាក QZ៨៥០១ របស់ AirAsia ឥណ្ឌូនេស៊ីនៅសមុទ្រ Java ត្រូវផ្អាក់ដោយសារអាកាសធាតុអាក្រក់។ ប៉ុន្តែមុននោះសញ្ញានៃយន្តហោះត្រូវគ្រោះថ្នាក់ត្រូវបានកំណត់បន្ទាប់ពីជិត៣ថ្ងៃបាត់ ខ្លួន សាកសពជនរងគ្រោះ៣នាក់ដើមដំបូងត្រូវបានរកឃើញ។ សំដៅជំរុញល្បឿនស្វែងរក ប្រទេសជាច្រើនបានប្រកាសបញ្ជូនបន្ថែមនាវានិង យន្តហោះមកជួយឧបត្ថម្ភឥណ្ឌូនេស៊ី។ តាមរាយការណ៍ថ្មីបំផុតនៃកំលាំងទ័ពជើងទឹក អាមេរិកថា ប្រទេសនេះនឹងបញ្ជូនបន្ថែមនាវាចម្បាំងពីមូលដ្ឋានសឹកទ្វីបអាស៊ីចូលរួម ដំណើការសង្កេតការនិងជួយឧបត្ថម្ភយន្តហោះត្រូវគ្រោះថ្នាក់។ សឹង្ហបុរីក៏ប្រកាសបាន បញ្ជូននាវាជួយសង្គ្រោះ MV Swift Rescue ចូលរួមយុទ្ធនាការស្វែងរក។ ម៉ាឡេស៊ី អូស្ត្រាលីក៏អះអាងនឹងខំប្រឹងប្រែងជួយឧបត្ថម្ភឥណ្ឌូនេស៊ីក្នុងការងារស្វែងរកសាកសព ជនរងគ្រោះនៅសមុទ្រ Java។ នាព្រឹកថ្ងៃទី២៨ធ្នូ យន្តហោះផ្លាក់ QZ៨៥០១ របស់ AirAsia ឥណ្ឌូនេស៊ីត្រូវបាត់ខ្លួន នៅសមុទ្រ Java បន្ទាប់ពី៤២នាទីចាកចេញពីព្រលានយន្តហោះទីក្រុង Surabaya របស់ ឥណ្ឌូនេស៊ី។ លើយន្តហោះមានមនុស្សចំនួន១៦២នាក់៕
Related






