បណ្ដាអ្នកអក្សរសាស្ត្រវៀតណាមជួបប្រាស្រ័យជាមួយគណៈប្រតិភូមិត្តភាពគុយបា
17/04/2017 10:33
(VOVworld) – នាថ្ងៃទី ១៧ មេសា នៅទីក្រុងហាណូយ បណ្ដាអ្នកអក្សរសាស្ត្រវៀតណាមបានជួបប្រាស្រ័យ ជាមួយគណៈប្រតិភូនៃវិទ្យាស្ថានមិត្តភាពជាមួយ បណ្ដាប្រជាជាតិលើពិភពលោករបស់គុយបា (ICAP) ដែលកំពុងបំពេញ ទស្សនកិច្ចនៅវៀតណាម។

បណ្ដាអ្នកអក្សរសាស្ត្រវៀតណាមជួបប្រាស្រ័យជាមួយគណៈប្រតិភូមិត្តភាពគុយបា (nhandan.vn) (VOVworld) – នាថ្ងៃទី ១៧ មេសា នៅទីក្រុងហាណូយ បណ្ដាអ្នកអក្សរសាស្ត្រ វៀតណាមបានជួបប្រាស្រ័យជាមួយគណៈប្រតិភូនៃវិទ្យាស្ថានមិត្តភាពជាមួយ បណ្ដាប្រជាជាតិលើពិភពលោករបស់គុយបា (ICAP) ដែលកំពុងបំពេញ ទស្សនកិច្ចនៅវៀតណាម។ ក្នុងជំនួបប្រាស្រ័យនេះ អ្នកអក្សរសាស្ត្រ អ្នកកាសែតគុយបា លោកស្រី Marta Rojas Rodriguez បានឧទ្ទេសនាមសៀវ ភៅល្បីឈ្មោះ «តំបន់ភាគខាងត្បូងវៀតណាម៖ អាវុធយុទ្ធសាស្ត្រគឺជាប្រជាជន» ដល់មជ្ឈដ្ឋានអ្នកអានវៀតណាម ហើយចែករំលែកបទពិសោធរបស់លោកស្រីចំពោះខឿនសារព័ត៌មាននិងអក្សរសាស្ត្ររបស់វៀតណាមផងដែរ។ ក៏ក្នុងឱកាស នេះដែរសមាគមអ្នកអក្សរសាស្ត្រវៀតណាមបានប្រគល់ជូនគណៈប្រតិភូ គុយបាសៀវភៅជាភាសាអង់ គ្លេសក្រោមចំណងជើងថា «កំណត់ហេតុស្តីអំពី សង្គ្រាម ១-២-៣-៤.៧៥» របស់អ្នកអក្សរសាស្ត្រអ្នកកាសែត Tran Mai Hanh ដែលទទួលបានគ្រឿងឥស្សរយយស Felix Elmuza របស់សមាគម អ្នកអក្សរសាស្ត្រគុយបារប្រគល់ជូន៕
Related






