បណ្តាអ្នកសន្ទនាអ៊ីស្រាអែលនឹងប៉ាឡេស្ទីនចរចារដោយសំងាត់
11/06/2012 10:26
VOV- បណ្តាអ្នកសន្ទនាអ៊ីស្រាអែលនឹងប៉ាឡេស្ទីន បានជួបគ្នាទាំងសំងាត់ក្នុង រយះបណ្តាសប្តាហ៏ថ្មីៗ នេះដោយការខំប្រឹងប្រែងបំផ្លាញចោលភាពទាល់ ច្រក ដែលអូសបន្លាយក្នុងរយះពេល៣ឆ្នាំកន្លងមក

អ៊ីស្រាអែលនឹងប៉ាឡេស្ទីននៅមានកំណាត់ផ្លូវវែងក្នុងការស្វែងរកសន្តិភាព(រូបថត៖Internet) VOV- បណ្តាអ្នកសន្ទនាអ៊ីស្រាអែលនឹងប៉ាឡេស្ទីនបានជួបគ្នាទាំងសំងាត់ក្នុង រយះបណ្តាសប្តាហ៏ថ្មីៗនេះដោយការខំប្រឹងប្រែងបំផ្លាញចោលភាពទាល់ច្រក ដែល អូសបន្លាយក្នុងរយះពេល៣ឆ្នាំកន្លងមក។អ្នកសន្ទនារបស់ប៉ាឡេស្ទីន Saeb Erekat បានជួបសន្ទនាជាមួយបេសកជនអ៊ីស្រាអែល Yitzhak Molcho អំពីការរៀបចំជំនួប ១រវាងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu នឹងប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas ។ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas ព្រមទទួលជួបចរចារ ជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahuបើសិនជាអ៊ីស្រាអែលបញ្ឈប់ ការកសាងបណ្តាទី លំនៅលើតំបន់ដែនដីដែលខ្លួនទន្ទា្រនកាន់កាប់ ព្រមទទួល ផ្លូវព្រំដែនដូចមុនឆ្នាំ១៩៦៧នឹងដោះលែងឲ្យមានសេរីភាពវិញទណ្ឌិតប៉ាឡេស្ទីន ចំនួន១២៣នាក់ ដែលត្រូវអ៊ីស្រាអែលចាប់ឃុំខ្លួនមុនឆ្នាំ១៩៩៣។ក្នុងពេលនោះ អ៊ីស្រាអែល ប្រកាសថា៖ប្រទេសនេះត្រៀមខ្ឡួនជាស្រេចចាប់ផ្តើមការចរចារ ផ្ទាល់ឡើងវិញដោយគ្មានលក្ខ័ណ្ឌដំបូងបង្អស់ណា១ទេ៕
Related





