VOV WorldVOV World
បណ្ដាអ្នកស៊ើបការអន្តរជាតិមិនទាន់អាចមកដល់កន្លែងនៃករណីគ្រោះថ្នាក់យន្តហោះ MH17
29/07/2014 10:48
Vovworld-ក្រុមអ្នកជំនាញការរបស់ហូឡង់និងអូស្ត្រាលីមិនអាចចេញពី​ទីក្រុង Donetsk ដើម្បីទៅកាន់កន្លែងយន្តហោះ MH 17 ធ្លាក់
បណ្ដាអ្នកស៊ើបការអន្តរជាតិមិនទាន់អាចមកដល់កន្លែងនៃករណីគ្រោះថ្នាក់យន្តហោះ MH17
ក្រុមអ្នកជំនាញការរបស់ហូឡង់និងអូស្ត្រាលីមិនអាចចេញពីទីក្រុង Donetsk (AFP)         Vovworld-ក្រុមអ្នកជំនាញការរបស់ហូឡង់និងអូស្ត្រាលីមិនអាចចេញពី​ទី ក្រុង Donetsk ដើម្បីទៅកាន់កន្លែងយន្តហោះ MH 17 ធ្លាក់នៅភាគ​ខាង​កើត​អ៊ុយក្រែនបានឡើយដោយសារមានការប៉ះទង្កិចជាច្រើនលើបណ្ដាខ្សែផ្លូវនាំ មកកន្លែងកើតមានគ្រោះថ្នាក់។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខការពារជាតិ ​អ៊ុយក្រែន​លោក Andriy Lysenko បានឲ្យដឹងថា កងទ័ពនៃប្រទេសនេះដណ្ដើម ​បាន​​ទីរួមស្រុកចំនួន២គឺ Torez និង Shakhtarsk។         ក្នុងពេលជាមួយនោះឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Vitaly Churkin ទើបនឹងបាននាំចេញការចោទប្រកាន់អ៊ុយក្រែនបាន​រំលោភ​លើសេចក្តីសំរេចចិត្តលេខ២១៦៦របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិ ដោយចាត់ទុកថា​ កងទ័ពអ៊ុយក្រែនកំពុងតម្រង់ទៅលើជន​ស៊ីវិល​នៅដំបន់ពោល ខាងលើ៕