VOV WorldVOV World
បណ្ដារដ្ឋមន្ត្រីការបរទេសរបស់ក្រុម P5+1 ដំណើកិច្ចប្រជុំមុនកាលកំណត់
07/07/2015 08:05
(VOVworld) – នាថ្ងៃទី ៦ កក្កដា រដ្ឋមន្ត្រីបណ្ដាប្រទេស ក្នុងក្រុម P5+1 បានចាប់ ផ្តើមកិច្ចប្រជុំនៅទីក្រុង Vienna (អូទ្រីស)។
បណ្ដារដ្ឋមន្ត្រីការបរទេសរបស់ក្រុម P5+1 ដំណើកិច្ចប្រជុំមុនកាលកំណត់
បណ្ដារដ្ឋមន្ត្រីការបរទេសរបស់ក្រុម P5+1 ដំណើកិច្ចប្រជុំមុនកាលកំណត់ (Image: VNA) (VOVworld) – នាថ្ងៃទី ៦ កក្កដា រដ្ឋមន្ត្រីបណ្ដាប្រទេសក្នុងក្រុម P5+1 បានចាប់ ផ្តើមកិច្ចប្រជុំនៅទីក្រុង Vienna (អូទ្រីស)។ កាយវិការនេះបានប្រព្រឹត្តទៅមុន កាលកំណត់ ១ ថ្ងៃដើម្បីភាគីនានាទទួលបានកិច្ចព្រមព្រៀងលើគ្រប់ជ្រុង​ជ្រោយអំពីកម្មវិធីនុយក្លេអ៊ែរបស់អ៊ីរ៉ង់។ នាបច្ចុប្បន្ន បណ្ដាបញ្ហាស្មុគស្មាញដែល កំពុងរារាំងដំណើរការសម្រេចកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រពោលខាងលើរួមមាន៖ ល្បឿននិងក្របខ័ណ្ឌលុបចោលបទដាក់ទណ្ឌកម្មចំពោះអ៊ីរ៉ង់ លទ្ធភាពអភិវឌ្ឍន៍ គ្រឿងឧបករណ៍នុយក្លេអ៊ែរនាពេលអនាគតរបស់សាធារណៈរដ្ឋឥស្លាមនេះ និងទ្រង់ទ្រាយទាក់ទងផ្ទាល់របស់អ្នកសង្គេតការ អ.ស.ប. ជាមួយមូលដ្ឋាន យោធានៅអ៊ីរ៉ង់។ នាថ្ងៃដដែល មន្ត្រីមួយរូរបស់អ៊ីរ៉ង់បានបញ្ជាក់ថា៖ វាសនានៃ ដំណើការចរចារនុយក្លេអ៊ែរនេះកំពុងស្ថិតក្នុងបាតដៃរបស់រដ្ឋមន្ត្រីការបរទេសនៃ ប្រទេសចូលរួមការចរចារ។ ទោះបីជា ទទួលបានការបោះជំហានមួយចំនួនក្នុង ដំណើការចរចារនេះក្តី ប៉ុន្តែ បញ្ហាមួយចំនួនមិនអាចដោះស្រាយបាននៅការចរ ចារថ្នាក់អ្នកជំនាញឬអនុរដ្ឋមន្ត្រីនៅឡើយ។ ផ្តោទៅលើការលុបចោលបទដាក់ ទណ្ឌកម្មក្នុងពេលកិច្ចព្រមព្រៀងទទួលបាន មន្ត្រីរូបនេះបានចាត់ទុកថា៖ Tehran បានមានជំហានធ្វើសម្បទាន សំដៅឆ្លើយ តបនឹងសំណូមពររបស់មហាអំណាចដោយហេតុនេះ ភាគីនានាគប្បីបង្ហាញ សុឆ័ន្ទៈរបស់ខ្លួន៕

More