VOV WorldVOV World
បណ្ដាសកម្មភាពលេងកំសាន្តនាដើមឆ្នាំថ្មី២០១៥
02/01/2015 08:40
(VOV)_នៅទីក្រុង Nha Trang ខេត្ត Khanh Hoa (ភាគកណ្ដាល​វៀតណាម) បានប្រព្រឹត្តទៅសកម្មភាពវប្បធម៌ ទេសចរណ៍ជាច្រើន ដោយមានការចូលរួមរបស់មនុស្សជាច្រើនកុះករ។ នាថ្ងៃទី១ មករា នៅកោះ Cam Ranh
បណ្ដាសកម្មភាពលេងកំសាន្តនាដើមឆ្នាំថ្មី២០១៥
បណ្ដាសកម្មភាពលេងកំសាន្តនាដើមឆ្នាំថ្មី២០១៥ (VOV)_នៅទីក្រុង Nha Trang ខេត្ត Khanh Hoa (ភាគកណ្ដាល​វៀតណាម) បានប្រ ព្រឹត្តទៅសកម្មភាពវប្បធម៌ ទេសចរណ៍ជាច្រើន ដោយមានការចូលរួមរបស់មនុស្ស ជាច្រើនកុះករ។ នាថ្ងៃទី១ មករា នៅកោះ Cam Ranh សម្ព័ន្ធសមាគមបណ្ដាអង្គការ មិត្តភាពខេត្ត Khanh Hoa សមាគមមិត្ត​ភាព​វៀតណាម-រុស្ស៊ីបានរៀបចំពិធីដាក់កម្រង ផ្កានៅស្ដូបគោរពវិញ្ញាណក្ខ័ន្ឌ​យុទ្ធជនសហភាពសូវៀត ​រុស្ស៊ី និងវៀតណាមដែលបាន ពលីជីវិតដើម្បីសន្តិភាព។​ ចូលរួមពិធីនេះមានបណ្ដាភ្ញៀវទេសចរណ៍និងអាជីវកររុស្ស៊ី  ដែលកំពុង​រកស៊ីនិងរស់នៅនៅខេត្ត Khanh Hoa ។ លោក Ly Ba Lin ប្រធាន​សម្ព័ន្ធ សមាគមអង្គការមិត្តភាពខេត្ត Khanh Hoa បានអោយដឹងថា៖           “ ជាប្រចាំឆ្នាំ នាដើមឆ្នាំសកល សមគមវៀតណាម-រុស្ស៊ី និង​សម្ព័ន្ធ​សមាគម​ បណ្ដាអង្គការមិត្តភាពសុទ្ធតែមក​ដាក់កម្រេងផ្កា​ ​រំលឹកគុណចំពោះបណ្ដា​អ្នក​ដែលបាន ពលីជីវិត​ដើម្បីការពារតំបន់កោះសមុទ្រនៃមាតុប្រទេស។ តាមនោះ ជំរុញទំនាក់ទំនងរវាងវៀតណាមនិងរុស្ស៊ីអោយខ្លាំងក្លាថែមទៀត​៕”