បណ្ដាសកម្មភាពលើកសរសើរអ្នកបរិច្ចាគឈាមឆ្នើមវៀតណាម២០១៦
15/06/2016 10:36
(VOV)_ជួយជ្រោមជ្រែងទិវាពិភពលោកលើកសរសើរអ្នកបរិច្ចាគឈាម (ថ្ងៃទិ១៤មិថុនា) ដោយសារលិខិត៖ ដំណក់ឈាមក្រហម-ប្រគល់ជីវិតថ្មី នារសៀលថ្ងៃទី១៤មិថុនា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍អ្នកបរិច្ចាគឈាមឆ្នើមវៀតណាម ឆ្នាំ ២០១៦។

បណ្ដាសកម្មភាពលើកសរសើរអ្នកបរិច្ចាគឈាមឆ្នើមវៀតណាម២០១៦ (VOV)_ជួយជ្រោមជ្រែងទិវាពិភពលោកលើកសរសើរអ្នកបរិច្ចាគឈាម (ថ្ងៃទិ១៤ មិថុនា) ដោយសារលិខិត៖ ដំណក់ឈាមក្រហម-ប្រគល់ជីវិតថ្មី នារសៀលថ្ងៃទី១៤មិថុនា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍អ្នកបរិច្ចាគឈាមឆ្នើមវៀតណាម ឆ្នាំ ២០១៦។ គំរូចំនួន១០០នាក់ត្រូវបានលើកសរសើរក្នុងពិធីលើកនេះ។ លោក Nguyen Huu Thuan នៅទីក្រុងហូជីមិញ ជាមនុស្សដែលបានបរិច្ចាគឈាមចំនួន៨៤លើក បានចែករំលែកថា៖ “ ខ្ញុំបានទៅបរិច្ចាគឈាមតាំងពីឆ្នាំ ១៩៩៤។ បន្ទាប់ពីពេលបានបរិច្ចាគឈាម ខ្ញុំសប្បាយរីករាយណាស ដោយបានដឹងថា៖ខ្លួនបានជួយសង្គ្រោះជីវិតមនុស្ស។” នាថ្ងៃនេះដែរ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ក៏មានជំនួបសន្ទនាជា មួយគំរូបរិច្ចាគឈាមចំនួន១០០រូប ឆ្នាំ ២០១៦ផងដែរ៕
Related






