VOV WorldVOV World
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាជ័យជំនះ Buon Ma Thuot
09/03/2015 10:38
(VOV)_ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាជ័យជំនះ Buon Ma Thuot រំដោះខេត្ត Dak Lak និងអបអរសាទរពិធីបុណ្យកាហ្វេ Buon Ma Thuot ​លើក​ទី​៥ ឆ្នាំ ២០១៥ នាថ្ងៃទី៩ មិនា នៅទីក្រុង Buon Ma Thuot ​គណៈកម្មាធិការ​ប្រជាជន​ខេត្ត Dak Lak
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាជ័យជំនះ Buon Ma Thuot
ការតាំងពិព័រណ៌រូបភាពស្ដីពី៖ រស់ជាតិ ភាពស្រស់ស្អាតរបស់កាហ្វេ និងជីវភាពរស់នៅ            (VOV)_ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាជ័យជំនះ Buon Ma Thuot រំដោះខេត្ត Dak Lak និងអបអរសាទរពិធីបុណ្យកាហ្វេ Buon Ma Thuot ​ លើក​ទី​៥ ឆ្នាំ ២០១៥ នាថ្ងៃទី៩ មិនា នៅទីក្រុង Buon Ma Thuot ​គណៈកម្មាធិការ​ប្រ ជាជន​ខេត្ត Dak Lak បានរៀបចំការតាំងពិព័រណ៌ ដោយ​ប្រធានបទ៖​ ដំណាក់កាល ប្រវត្តិ​សាស្ត្រ​ និងអធិបតេយ្យភាពពិសិដ្ឋរបស់មាតុ​ប្រទេស។​ ការតាំងពិព័រណ៌លើក នេះ​បាន​ឧទ្ទេសនាមវត្ថុ រូបភាពនិងឯកសារជា​ច្រើន​ ស្ដីអំពីអតីតកាលដ៏មោះមុត​អង់ អាចក្លាហាន​របស់​កងទ័ពនិងប្រជាជនខេត្ត Dak Lak ក្នុងនិទាឃរដូវឆ្នាំ ១៩៧៥  បណ្ដា​ការផ្លាស់ប្តូរថ្មី​នៃ​ស្ថានភាពសេដ្ឋកិច្ចសង្គម ​និងវប្បធម៌ របស់ជនរួមជាតិនៃ បណ្ដាជនជាតិខេត្ត Dak Lak ក្រោយរយៈ​ពេល៤០ឆ្នាំបានរំដោះ។           នាថ្ងៃនេះដែរ នៅមជ្ឈមណ្ឌលវប្បធម៌ខេត្ត Dak Lak គណៈចាត់តាំង​ពិធីបុណ្យ កាហ្វេ Buon Ma Thuot លើកទី៥ឆ្នាំ ២០១៥ បានបើកការតាំង​ពិព័រណ៌រូបភាពស្ដីពី៖ ព្រឹត្តិការណ៍-វិចិត្រសិល្បះ ដោយប្រធានបទ៖ រស់ជាតិ ​សម្រស់របស់កាហ្វេ និងជីវ ភាពរស់នៅ។ ការតាំងពិព័រណ៌នេះនឹង​អូសបន្លាយ​ដល់ថ្ងៃទី១៣មិនាឆ្នាំ២០១៥៕