បណ្ដាសកម្មភាពរបស់សម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៣
29/10/2012 11:29
(VOV WORLD)_ នារសៀលថ្ងៃទី ២៩ តុលា រដ្ឋសភា វៀតណាមបានធ្វើការតាមក្រុម ដើម្បី ពិភាក្សា អំពី ពង្រៀងសេចក្ដីសម្រេចិត្ត ការបោះឆ្នោតទំនុកទុកចិត្ត ចំពោះអ្នកកាន់ដំណែងដោយរដ្ឋសភានិងក្រុមប្រឹក្សារ ប្រជាជន ជ្រើសរើស ឬអនុម័ត។ ការកសាងសេចក្ដី សម្រេចចិត្តនេះគឺសំដៅ បង្កើនលទ្ធផលរបស់ស្ថាប័ន អំណាច រដ្ឋ ស្ថាប័នដំណាងរបស់ប្រជាជន។

(VOV WORLD)_ នារសៀលថ្ងៃទី ២៩ តុលា រដ្ឋសភា វៀតណាមបានធ្វើការ តាមក្រុម ដើម្បី ពិភាក្សា អំពីពង្រៀងសេចក្ដីសម្រេចិត្ត ការបោះឆ្នោតទំនុកទុកចិត្ត ចំពោះអ្នកកាន់ដំណែង ដោយរដ្ឋសភា និងក្រុមប្រឹក្សារប្រជាជន ជ្រើសរើស ឬអនុ ម័ត។ ការកសាងសេចក្ដីសម្រេចចិត្តនេះគឺសំដៅ បង្កើនលទ្ធផលរបស់ស្ថាប័ន អំ ណាច រដ្ឋ ស្ថាប័នដំណាងរបស់ប្រជាជន។ សម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៣(internet) ស្ដីពីសិទ្ធិអំណាច និងក្របខ័ណ្ឌរបស់បណ្ដាអ្នកត្រូវបានបោះឆ្នោតទំនុកទុកចិត្ត គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានស្នើថា៖ រដ្ឋសភាបោះឆ្នោតទំនុក ទុកចិត្តចំពោះ ៖ ប្រធានរដ្ឋសភា បណ្ដាអនុប្រធានរដ្ឋសភា ប្រធានរដ្ឋអនុប្រធានរដ្ឋ នាយករដ្ឋមន្ត្រី បណ្ដាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីផ្សេងៗទៀត…ជាដើម។ លោក Tran Dinh Nha សមាជិកសភាខេត្ត Thua thien Hue បានផ្តល់មតិថា៖ “ ខ្ញុំគិតថា៖ ការបោះឆ្នោតទំនុកទុកចិត្តមាន២ផ្នែក គឺ មានទំនុកទុកចិត្តឬមិនមាន ទំនុកទុកចិត្ត។ ហេតុអ្វី យើងនាំចេញ៤កំរិត៖ទំនុកទុកចិត្តខ្ពស់ មធ្យមទាប និងមិនមាន មតិ។ ចំពោះបណ្ដាអ្នកមានទំនុកទុកចិត្តទាប យើងត្រូវធ្វើបោះឆ្នោតមិនទំនុកទុកចិត្ត ប្រសិនបើគេមិនលាលែងពីដំណែង។ ” មុននោះ នាព្រឹកថ្ងៃនេះដែរ រដ្ឋសភាបានធ្វើការនោសាលប្រជុំ ដើម្បីស្ដាប់សេចក្ដី ព្រៀង ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ និង ពង្រៀងសេចក្ដីសម្រេចិត្ត អំពីការស្ទង់ មតិរបស់ប្រជាជន អំពី សេចក្ដីព្រៀង ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២។ រដ្ឋសភាក៏បានពិនិត្យមើលអំពីគំរោងច្បាប់ចំនួន៥ ក្នុងនោះ មានគំរោងច្បាប់ដីធ្លី (វិសោធនកម្ម ) ច្បាប់ បង្កា ប្រឆាំងភេរវកម្ម…ជាដើម៕
Related





