បណ្ដាសកម្មភាពស្វាគមន៍ទិវាបុណ្យជាតិទី២កញ្ញានៅឯបរទេស។
28/08/2013 08:28
VOV-លោក Phankham Viphavan សមាជិកការិយាល័យនយោបាយ និងជាប្រធានសមាគមមិត្តភាពឡាវ-វៀតណាមបានជូនពរទិវាបុណ្យជាតិលើកទី៦៨របស់វៀតណាម។

ប្រធានសមាគមមិត្តភាពឡាវ-វៀតណាមបានអញ្ជើញមកស្ថានទូតវៀតណាមប្រចាំនៅឡាវជូនពរ ទិវាបុណ្យជាតិលើកទី៦៨របស់វៀតណាម។ (xaluan.com) VOV-នាថ្ងៃទី២៧សីហានៅទីក្រុងវៀងច័ន្ទ-ឡាវ គណៈប្រតិភូសមាគម មិត្តភាពឡាវ-វៀតណាមដឹកនាំដោយលោក Phankham Viphavan សមាជិក ការិយាល័យនយោបាយ និងជាប្រធានសមាគមមិត្តភាពឡាវ-វៀតណាមបាន អញ្ជើញមកស្ថានទូតវៀតណាមប្រចាំនៅឡាវជូនពរទិវាបុណ្យជាតិលើកទី៦៨ របស់វៀតណាម។ លោក Phankham Viphavan បានអះអាងថាទំនាក់ទំនងមិត្តភាព មហិមាចំណងសាមគ្គីភាពពិសេសឡាវ-វៀតណាមជាទ្រពសម្បត្តិមិនអាចកាត់ថ្លៃ បានរបស់ប្រជាជាតិទាំងពីរត្រូវបានរក្សានិងប្រគល់ឲ្យជំនាន់ក្រោយៗ។ នាថ្ងៃដ៏ដែលស្ថានទូវៀតណាមប្រចាំនៅអ៊ីស្រាអែលបានរៀបចំការជួបមុខ ជាមួយប្រជាជនវៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅទីនេះ។ ថ្លែងមតិនៅ ពិធីនេះឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីស្រាអែលលោក Ta Duy Chinh បានរំលឹកឡើងវិញប្រវត្តិសាស្ត្រដ៏ត្រចេះត្រចង់របស់ប្រជាជន ទន្ទឹមនឹងនោះរំលឹករាល់សមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលទទួលបានក្នុងរយៈពេលកន្លងមក។ នាថ្ងៃទី ២៧សីហា អគ្គស្ថានកុងស៊ូលវៀតណាមប្រចាំនៅ Sydney (អូស្ត្រាលី) បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៦៨នៃទិវាបដិវត្តន៍ខែសីហា និង បុណ្យជាតិ (ទី២កញ្ញា)។ ថ្លែងមតិនៅទីនេះ អគ្គកុងស៊ូល Mai Phuoc Dung បានរំលឹក ឡើងវិញនូវរាល់សមិទ្ធិផលដ៏ធំធេងដែលប្រជាជន វៀតណាមទទួលបានក្នុងរយះ ពេល៦៨ឆ្នាំកន្លងទៅ។ ទន្ទឹមនឹងនោះរំលឹក ឡើងវិញនូវសមិទ្ធិផលលេចធ្លោ ក្នុង ទំនាក់ទំនងរវាងវៀតណាមនិងអូស្ត្រាលីលើគ្រប់វសិ័យ។ក៏ក្នុងថ្ងៃនេះដែរ ឯកអគ្គរ ដ្ឋទូតឡាវ លោក Ly Bounkham បានដឹកនាំគណះប្រតិភូស្ថានទុតឡាវ មកស្ថានទូត វៀតណាមប្រចាំនៅទីក្រុងបាំងកក (ថៃ) ដើម្បីជូនពរពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី ៦៨ នៃទិវាបុណ្យជាតិវៀតណាមផងដែរ៕
Related
More





