VOV WorldVOV World
បណ្ដាសមាជិកសមាជិការសភាបរិហាទោសកាដែលនាវារបស់ចិនបុកលិចនាវានេសាទរបស់វៀតណាម
28/05/2014 10:52
(VOVworld) – នៅខាងក្រៅសម័យប្រជុំលើកទី ៧ រដ្ឋសភាវៀតណាម នីតិកាលទី ៧ បណ្ដាសមាជិកសមាជិការសភាបានចាត់ទុកថា៖ ការដែល ចិនបុកលិចនាវានេសាទ របស់វៀតណាមដែលកំពុងធ្វើសកម្មភាពនៅតំបន់នេសាទត្រីប្រពៃណីគឺទង្វើដ៏ធ្ងន់ធ្ងរ គំរាមកំហែងដល់ជីវិតនិងទ្រព្យសម្បិត្តរបស់អ្នកនេសាទវៀតណាម។
បណ្ដាសមាជិកសមាជិការសភាបរិហាទោសកាដែលនាវារបស់ចិនបុកលិចនាវានេសាទរបស់វៀតណាម
បណ្ដាសមាជិកសមាជិការសភាបរិហាទោសកាដែលនាវារបស់ចិនបុកលិចនាវានេសាទរបស់ វៀតណាម (Image: Vietnam+) (VOVworld) – នៅខាងក្រៅសម័យប្រជុំលើកទី ៧ រដ្ឋសភាវៀតណាម នីតិកាលទី ៧ បណ្ដាសមាជិកសមាជិការសភាបានចាត់ទុកថា៖ ការដែល ចិនបុកលិចនាវានេសាទ របស់វៀតណាមដែលកំពុងធ្វើសកម្មភាពនៅតំបន់នេសាទត្រីប្រពៃណីគឺទង្វើដ៏ធ្ងន់ធ្ងរ គំរាមកំហែងដល់ជីវិតនិងទ្រព្យសម្បិត្តរបស់អ្នកនេសាទវៀតណាម។ ដោយហេតុនេះ ភាគីចិនត្រូវសង់វិញនូវការខូចខាត់ដល់អ្នកនេសាទរបស់វៀតណាម។ សមាជិកសភា មណ្ឌល Ba Ria – Vung Tau លោក Nguyen Van Hien បានចាត់ទុកថា៖ “ច្បាស់លាស់ថា៖ ទង្វើរបស់ចិនបានរំលោភលើអធិបតេយ្យភាពនិងបូរណភាពដែនដី សិទ្ធយុត្តាធិការនៅតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម   ព្រមទាំង ធ្វើឲ្យមហន្តរាយដ៏ធ្ងន់ធ្ងរខាងទ្រព្យសម្បត្តិនិងជីរិតរបស់អ្នកនេសាទ។ តាម គោលការណ៍ ភាគីណាបណ្ដាលការខូចខាត់ ភាគីនោះត្រូវសង់វិញ៕”