VOV WorldVOV World
បណ្ដាដំបន់ខំប្រឹងប្រែងបង្កាទប់ទល់ព្យុះទឹកជំនន់
02/08/2015 09:00
Vovworld-តាមព័ត៌មានថ្មីបំផុតនៃការិយាល័យអចិន្ត្រៃយ៍ បញ្ជាណែនាំមជ្ឈឹមទទួលបន្ទុកបង្កាទប់ទល់គ្រោះធម្មជាតិថា
បណ្ដាដំបន់ខំប្រឹងប្រែងបង្កាទប់ទល់ព្យុះទឹកជំនន់
បណ្ដាដំបន់ខំប្រឹងប្រែងបង្កាទប់ទល់ព្យុះទឹកជំនន់ (VOV)         Vovworld-តាមព័ត៌មានថ្មីបំផុតនៃការិយាល័យអចិន្ត្រៃយ៍បញ្ជាណែនាំ​មជ្ឈឹម​ ទទួល​​បន្ទុកបង្កាទប់ទល់គ្រោះធម្មជាតិថា គិតមកដល់ម៉ោង១២ថ្ងៃទី២សីហា ភ្លៀង ​ទឹក​ជំនន់​បានធ្វើឲ្យមនុស្ស៣នាក់ត្រូវស្លាប់(ខេត្ត Lai Chau ២នាក់និងខេត្ត Son La ម្នាក់) និង​៤នាក់នៅខេត្ត Dien Bien រងរបួស។ ក្រៅពីនោះភ្លៀងទឹក​ជំនន់​បានធ្វើឲ្យ ផ្ទះ​សម្បែង​​ចំនួន២០០ខ្នងត្រូវខូចខាត។         នាថ្ងៃដដែល មជ្ឈមណ្ឌលព្យាករណ៍ឧត្តុនិយមជលសាស្ត្រមជ្ឈឹមបាន​ឲ្យដឹង​ថា នា​ថ្ងៃទី២សីហាបន្តមានភ្លៀងធ្លាក់ខ្លាំងនៅបណ្ដាខេត្តបែកខាងកើតភាគខាង​ជើង។ លោក Le Tan Phong អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Sa Pa បាន​ឲ្យដឹងថា៖         “បណ្ដាកន្លែងមានគ្រោះអាសន្នបាក់ដីយើងខ្ញុំបានជំលៀកប្រជាជនជា​បណ្ដុះ​ អាសន្នពីយប់ថ្ងៃទី១សីហារួចហើយ។ ជាក់ស្ដែងគឺស្រុកបានជំលៀសគ្រួសារ​ចំនួន​ ២៩គ្រួនៅឃុំ​ចំនួន​៣គឺ Xu Pan, Trung Chai និង Ban Quang។ មានកន្លែងបាក់ដីមួយ​ ចំនួនដែលបាន​ជំលៀសប្រជាជនហើយមិនបណ្ដាលការបាត់បង់អាយុជីវិតមនុស្ស ឡើយ មានតែគ្រួសារមួយខូចខាតទ្រពសម្បត្តិតែប៉ុណ្ណោះ៕”