VOV WorldVOV World
បណ្ដាដំបន់ស្ថាប័នផ្នែកថែទាំបុណ្យតេតសំរាប់ជនមានស្ថានភាពលំបាកពលករ
26/01/2014 08:47
Vovworld-គិតមកដល់ឥឡូវនេះបានមានអំណោយជាង១លានចំណែកត្រូវ​បានមជ្ឈឹមសមាគមកាកបាតក្រហមវៀតណាមប្រគល់ជូនគ្រួសារមានស្ថានភាពលំបាកជនរងគ្រោះដោយជាតិគីមីពលព័រលឿងទុំ Dioxin ក្នុងឱកាសបុណ្យ​តេត​ប្រពៃណីឆ្នាំមមីឆស័ក២០១៤។
បណ្ដាដំបន់ស្ថាប័នផ្នែកថែទាំបុណ្យតេតសំរាប់ជនមានស្ថានភាពលំបាកពលករ
បណ្ដាដំបន់ស្ថាប័នផ្នែកថែទាំបុណ្យតេតសំរាប់ជនមានស្ថានភាពលំបាកពលករ (quangngai.gov.vn)         Vovworld-គិតមកដល់ឥឡូវនេះបានមានអំណោយជាង១លានចំណែកត្រូវ​បានមជ្ឈឹមសមាគមកាកបាតក្រហមវៀតណាមប្រគល់ជូនគ្រួសារមានស្ថានភាព លំបាកជនរងគ្រោះដោយជាតិគីមីពលព័រលឿងទុំ Dioxin ក្នុងឱកាសបុណ្យ​តេត​ប្រពៃណីឆ្នាំមមីឆស័ក២០១៤។ លោក Doan Van Thai អនុប្រធាននិងជា​អគ្គលេខា ធិការ​មជ្ឈឹមសមាគមកាកបាតក្រហមវៀតណាមបានអះអាងថា៖         “សមាគមកាកបាតក្រហមវៀតណាមគ្រប់ជាន់ថ្នាក់ពីឥឡូវដល់ថ្ងៃទី៣០​បុណ្យ តេតបន្តទៅសាកសួរសុខទុក្ខនិងជូនអំណោយមុខសញ្ញាមានស្ថានភាព​លំបាក។ ជាមួយចំនួនប្រាក់ជួយឧបត្ថម្ភរបស់អង្គការអន្តរជាតិក៏ដូចជាចំនួនប្រាក់​ដែល​យើង ខ្ញុំរៃអង្គាសបានពិតប្រាកដថានឹងទទួលបានអំណោយចំនួន១លាន៣​សែនចំណែក។”         នាយប់ថ្ងៃទី២៥មករានៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅកម្មវិធីជួបមុខ “គ្រួសារ​ សហជីព” ដោយសម្ព័ន្ធពលករទីក្រុងរៀបចំ។ ចូលរួមកម្មវិធីមានគ្រួសារ​កម្មករពលករ ចំនួន៥០០គ្រួដែលកំពុងមានការលំបាកជាច្រើននៅតែសំរេចល្អ​ភារកិច្ចសកម្មចូលរួម ចលនារបស់អង្គការសហជីព។ ថ្លែងមតនៅពិធីលេខា​ទីក្រុង​ហូជីមិញលោក Le Thanh Hai បានលើកច្បាស់ថា៖         “ឈានទៅឆ្នាំ២០១៤​ថ្នាក់ដឹកនាំទីក្រុងបានជឿជាក់ថា បងប្អូនកម្មករពលករ​នឹង​បន្តរៀនសូត្រលើកកំពស់សមត្ថភាពនយោបាយឯកទេស។ តាមរយៈនោះរួម​ចំណែក កសាងវណ្ណកម្មកររីកធំធាត់ដោយឥតឈប់ឈរ កសាងកំលាំង​នយោបាយ​​កាន់តែ អភិវឌ្ឍន៍ស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។”         ក្នុងឱកាសបុណ្យតេតឆ្នាំមមីឆស័ក២០១៤នេះ គណៈកម្មាធិការបញ្ជាដំបន់​Tay Nguyen បានជួយឧបត្ថម្ភចំនួនប្រាក់១ពាន់លានដុងដើម្បីខេត្ត Lam Dong ជូន​​អំណោយ ឲ្យគ្រួសារក្រីក្រនៅដំបន់អំណរបុណ្យតេត។ ខេត្ត Lam Dong ក៏បាន​ដកចំនួនប្រាក់១៥ ពាន់លានដុងដើម្បីថែទាំបុណ្យតេតឲ្យគ្រួសារក្រីក្រគ្រួសារជនជាតិភាគតិចដំបន់ឆ្ងាយ ដាច់ស្រយាលដែលមានការលំបាកជាច្រើនជិត៩ម៉ឺនគ្រួ៕