បន្តកិច្ចប្រជុំលើកទី៤នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៤
06/10/2016 08:59
(VOVworld)-នារសៀលថ្ងៃទី៥តុលា កិច្ចប្រជុំលើកទី៤នៃគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភានីតិកាលទី១៤បានប្រព្រឹត្តទៅដោយស្តីអំពីការឃ្លាំមើលការដោះស្រាយ

(VOVworld)-នារសៀលថ្ងៃទី៥តុលា កិច្ចប្រជុំលើកទី៤នៃគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភានីតិកាលទី១៤បានប្រព្រឹត្តទៅដោយស្តីអំពីការឃ្លាំមើលការដោះស្រាយនូវសំ ណូមពររបស់អ្នកបោះឆ្នោត និងដោះស្រាយពាក្យបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋដែល ផ្ញើរជូនកិច្ចប្រជុំលើកទី១១ រដ្ឋសភាវៀតណាមនីតិកាលទី១៣។យោងតាមរបាយការ ណ៍នោះ ពីកិច្ចប្រជុំលើកទី១០ដល់កិច្ចប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី១៣ និង ក្រុមសមាជិកសមាជិការសភាទាំង៦៣របស់រដ្ឋសភា បានរៀបចំការជួបប្រាស្រ័យ ចំនួន ៨២៣លើកជាមួយអ្នកបោះឆ្នោត ដោយប្រមូលផ្តុំមតិយោបល់សរុបចំនួន ២.៦១៣ សម្រាប់ ដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ស្តីពីវិស័យទាំងអស់ ក្នុងជីរភាពសង្គម។ តាមនោះ បញ្ហាជំពាក់ជំពិនក្នុងសង្គមជាច្រើនក៏ត្រូវបានរដ្ឋសភា លើកយកមកវិភាគនិងបង្ហាញឲ្យឃើញនូវកំហិតផ្សេងៗព្រមទាំងស្នើឲ្យរដ្ឋាភិបាល ក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់បន្តមាន ដំណោះស្រាយលើកកំពស់ប្រសិទ្ធិភាពនៃការ គ្រប់គ្រងរដ្ឋនិងដោះស្រាយល្អរាល់ សំណូមពរនិងសំណើររបស់អ្នកបោះឆ្នោត៕
Related






